ប្លែកៗ

គុណប្រយោជន៍ នៃក្លាយខ្លួនជាផ្កាថ្ម៖ រុក្ខជាតិប្រើក្នុងឱសថ បុរាណចិន វិវឌ្ឍន៍ទៅជា ដុំថ្មបន្លំភ្នែកមនុស្ស

ចិន៖ការសិក្សាមួយបានរកឃើញថា សកម្មភាពរបស់មនុស្សបានជំរុញឲ្យរុក្ខជាតិមួយប្រភេទដែលត្រូវបានប្រើក្នុងឱសថបុរាណចិនវិវឌ្ឍន៍ខ្លួនទៅជាដុំថ្មីដែលមនុស្សមិនមើលឃើញវា ដូច្នេះវាអាចត្រូវឲ្យមនុស្សប៉ះបានឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញមកពីចក្រភពអង់គ្លេស និងចិនបានរកឃើញថា Fritillaria delavayi នៅតំបន់ទាំងនោះដែលវាត្រូវបានគេប្រមូលច្រើនបំផុត បន្លំខ្លួនក្លាយជាដុំថ្មស្រដៀងនឹងថ្មនៅព័ទ្ធជុំវិញវា។ ការរកឃើញនេះបានបង្ហាញថា មនុស្សកំពុងជួយជ្រើសរើសទម្រង់ពណ៌ថ្មីនៃផ្កាតូច ព្រោះថា រុក្ខជាតិដែលមានរាងល្អជាងមុនមានឱកាសកាន់តែខ្ពស់ក្នុងការរស់រានមានជីវិត។

Fritillaria delavayi គឺជារុក្ខជាតិមានអាយុច្រើនឆ្នាំមានស្លឹកដែលមានពណ៌ខុសៗគ្នាពីពណ៌បៃតងទៅពណ៌ប្រផេះ ឬពណ៌ត្នោតហើយបង្កើតជាផ្កាតែមួយនៅឆ្នាំទី ៥ ។ វាត្រូវបានគេប្រើជាការព្យាបាលជំងឺសួតអស់រយៈពេលជាង២សហស្សវត្សរ៍ ទោះបីជាមានតម្រូវការខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយសារតែការប្រមូលផលកើនឡើង៕

Most Popular

To Top