ប្លែកៗ

អ្នកលក់គុយទាវជនជាតិវៀតណាម ធ្វើត្រាប់តាមកាយវិការចុងភៅល្បី ត្រូវប៉ូលិសចាប់វាយខ្នោះ

អ្នកលក់គុយទាវជនជាតិវៀតណាមម្នាក់ដែលត្រាប់តាមកាយវិការ របស់មេចុងភៅល្បីជនជាតិទួរគី Nusret Gökçe ឫ Salt Bae ត្រូវបានចាប់ខ្លួនពីបទឃោសនាប្រឆាំងនឹងរដ្ឋ។

លោក Bui Tuan Lam អាយុ ៣៨ ឆ្នាំបានបង្ហោះវីដេអូមួយកាលពីឆ្នាំមុន ល្បីពេញបណ្តាញសង្គម មានអ្នកមើលរាប់លាននាក់ ដោយគេយល់ឃើញថា វីដេអូនោះមានចេតនាចំអក រដ្ឋមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។

រំលឹកឡើងវិញថា កាលពីពេលកន្លងទៅ រដ្ឋមន្រ្តីរបស់វៀតណាម បានបរិភោគសាច់អាំងខ្ចប់ដោយសន្លឹកមាស របស់មេចុងភៅល្បីល្បាញ លោក Salt Bae ដែលសាច់អាំងនោះមានតម្លៃរហូតដល់ទៅ ១៧២៥ ដុល្លារអាមេរិក។

ដោយសារតែវីដេអូហូបសាច់អាំងខ្ចប់សន្លឹកមាស មានតម្លៃជាង១ពាន់ដុល្លារនេះហើយ ទើបបណ្តាលឱ្យពលរដ្ឋរិះគន់មន្រ្តីរបស់ខ្លួនថា មនុស្សជាច្រើនរស់នៅក្នុងភាពក្រីក្រក្នុងប្រទេសវៀតណាម ស្របពេលរដ្ឋមន្រ្តីខ្លួនបរិភោគអាហារបែបអភិជនទៅវិញ៕ ប្រភព៖http://sabay

Most Popular

To Top