សុខភាព

កង្វះស្រោមអនាម័យ លើពិភពលោក ខណៈមនុស្សកាន់តែច្រើន នឹងត្រូវបង្ខាំងខ្លួន នៅក្នុងផ្ទះ

បរទេស៖ នៅថ្ងៃសៅរ៍ទី២៨ ខែមិនានេះ គេជឿជាក់ថា បញ្ហាមួយផ្នែកតូចទៀត របស់ពិភពលោក គឺកំពុងកាន់តែខិត មកកៀក ខណៈដែលកូរ៉ូណា នៅបន្តវាយលុកខ្លាំង នៅឡើយជាពិសេស បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប។ ក្រុមហ៊ុនផលិត ស្រោមអនាម័យធំបំផុត របស់ពិភពលោក បានបញ្ជាក់ថាកង្វះ ស្រោមអនាម័យ នឹងអាចកើតឡើង នាពេលខាងមុខ ដ៏ឆាប់នេះ ក្នុងពេលដែលមនុស្ស រាប់សិបលាននាក់ ត្រូវបានបង្ខំចិត្ត រក្សាខ្លួននៅក្នុងផ្ទះ។

ក្រុមហ៊ុនមួយ របស់ប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Karex BHD ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលផលិតស្រោមអនាម័យ យ៉ាងហោចណាស់មួយ ក្នុងចំណោម៥ ក្នុងទីផ្សារមានន័យថា ប្រមាណជា២៥ភាគរយ នៃចំណែកទីផ្សារនោះ ត្រូវបានគេដឹងថា មិនបានផ្អាករោងចក្រធំ ទាំង៣ របស់ខ្លួនអស់រយៈពេលជាង១សប្តាហ៍មកហើយបន្ទាប់ពី រដ្ឋាភិបាលបានប្រកាសបិទ ទីក្រុងនិងខេត្ត ជាច្រើនរួចមកនោះ។

ប្រភពអះអាង ដដែលបានជឿជាក់ ទៀតថា នាពេលខាងមុខស្រោមអនាម័យ ប្រមាណជា១០០លាន នឹងត្រូវខ្វះខាតសម្រាប់ តម្រូវការទូទាំងពិភពលោក។ Karex BHD ត្រូវបានរដ្ឋាភិបាល ប្រកាសឲ្យចាប់ផ្តើមដំណើរការ ផលិតរបស់ខ្លួនឡើងវិញ ប៉ុន្តែសង្ឃឹមថានឹង មានកម្លាំងធ្វើការ តែពាក់កណ្តាលប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top