ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កាត់ទោស មេដឹកនាំក្រុមផ្សព្វផ្សាយ រូបភាពអាសអាភាស តាមអនឡាញ ឲ្យជាប់ពន្ធនាគារ អស់៤០ឆ្នាំ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ តុលាការកូរ៉េខាងត្បូង បានផ្តន្ទាទោស មេដឹកនាំផ្សព្វផ្សាយរឿងផ្លូវភេទ តាមអ៊ិនធើរណេតឱ្យជាប់ពន្ធនាគារ រយៈពេល៤០ឆ្នាំ ។

លោក Cho Ju-bin អាយុ ២៤ឆ្នាំ ត្រូវបានគេរកឃើញថា មានកំហុសពីការ បើកបណ្តាញ អ៊ីនធឺណេតដែលបានធ្វើឱ្យស្ត្រី យ៉ាងហោចណាស់៧៤នាក់ រួមទាំងក្មេងជំទង់១៦នាក់ ដែលអាជ្ញាធរហៅថា “ទាសភាពនិម្មិត” ដោយបង្ខំពួកគេឱ្យបញ្ជូនរូបភាព អាសអាភាស ដ៏ថោកទាប និងពេលខ្លះបង្កើតឲ្យមានអំពើហិង្សា នៅចន្លោះខែឧសភា ក្នុងឆ្នាំ ២០១៩ និងខែកុម្ភៈឆ្នាំ២០២០ ។

ទីភ្នាក់ងារយ៉ុនហាប់ បានឲ្យដឹងថា តុលាការស្រុកក្រុងសេអ៊ូល បានកាត់ទោសលោក Cho ពីបទរំលោភច្បាប់ ការពារព្រហ្មទណ្ឌ និងកុមារដោយបង្កើត និងបញ្ចេញរូបភាព អាសអាភាស និងដំណើរការអង្គការឧក្រិដ្ឋកម្ម ។

មេធាវីរបស់លោក Cho មិនអាចទាក់ទងសុំការ អត្ថាធិប្បាយបានទេ ។ ទោះយ៉ាងណានៅពេលគាត់ត្រូវបាននាំខ្លួនទៅឃុំឃាំង ដោយប៉ូលិសកាលពីខែមីនា លោក Cho បាននិយាយថា គាត់ចង់សុំទោស ដល់ជនរងគ្រោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top