ព័ត៌មានអន្តរជាតិ

ប្រទេសនូវែលសេឡង់ ពិចារណា លើប្រព័ន្ធផ្សព្វផ្សាយ ជាមួយក្រុមហ៊ុន បច្ចេកវិទ្យា

WELLINGTON ៖ ប្រទេស នូវែលសេឡង់ បានអំពាវនាវឲ្យ ក្រុមហ៊ុន Google និងFacebook ធ្វើកិច្ចព្រមព្រៀងជាមួយប្រព័ន្ធផ្សព្វផ្សាយKiwi ស្រដៀងនឹងកិច្ចព្រមព្រៀង ដូចនៅប្រទេសអូស្ត្រាលី ដែលទាមទារ ឲ្យក្រុមហ៊ុនយក្ស បច្ចេកវិទ្យាបង់លុយ សម្រាប់ការប្រើប្រាស់ព័ត៌មាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយ លោក Kris Faafoi បានមានប្រសាសន៍ថា លោកកំពុងពិចារណា លើវិធានដែលអនុវត្តការរៀបចំ ដូចគ្នាសម្រាប់វិស័យប្រព័ន្ធ ផ្សព្វផ្សាយកំពុងជួបការលំបាក របស់នូវែលសេឡង់ ប៉ុន្តែសង្ឃឹមថា កិច្ចព្រមព្រៀងអាចត្រូវបាន ឈានដល់តាមរយៈការចរចា។
លោក បានប្រាប់គណៈកម្មាធិការ សភាថា កាលពីសប្តាហ៍មុនខ្ញុំបានជួប ជាមួយទាំង Google និង Facebook ។
ខ្ញុំជឿជាក់ថា ការពិភាក្សាពាណិជ្ជកម្ម ដែលកើតឡើងរវាងប្រព័ន្ធផ្សព្វផ្សាយ ប្រពៃណី និងវេទិកាឌីជីថល ក៏នឹងចាប់ផ្តើមនៅ នូវែលសេឡង់ដែរ ហើយខ្ញុំលើកទឹកចិត្តវា ។

កាលពី សប្តាហ៍មុន ប្រទេសអូស្រ្តាលីបានអនុម័តច្បាប់ តម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បង់ប្រាក់សម្រាប់ព័ត៌មានបង្កើត ដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលបានត្អូញត្អែរ ជាយូរមកហើយថា ក្រុមហ៊ុនយក្សឌីជីថលកំពុងស្រូបយកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ពួកគេ ខណៈពេលពួកគេប្រើប្រាស់ មាតិការបស់ពួកគេ ។

Google និង Facebook ទទួលបានជោគជ័យ ក្នុងការទទួលបាន បទប្បញ្ញត្តិមួយចំនួននៃច្បាប់ថ្មី មានន័យថា កិច្ចព្រមព្រៀងនេះ ទំនងជាកើតឡើងពីការចរចា ជាងការដាក់បទប្បញ្ញត្តិ ។ លោកFaafoi បានបន្តថា វឌ្ឍនភាពនៃកិច្ចពិភាក្សា នៅប្រទេសនូវែលហ្សេឡង់ នឹងកំណត់ពីរបៀបដែលរដ្ឋាភិបាលធ្វើពង្រាងបទប្បញ្ញត្តិ របស់ខ្លួនលើបញ្ហានេះ ៕ដោយ៖លី ភីលីព

Most Popular

To Top