ព័ត៌មានអន្តរជាតិ

ការសិក្សាព្រមាន​ ៖ គ្រោះរាំងស្ងួត នៅអឺរ៉ុប នារដូវក្តៅធ្ងន់ធ្ងរ ជាងពេលណាៗ ទាំងអស់ក្នុងរយៈពេល ២សហវត្សកន្លងមក

ទ្វីបអ៊ឺរ៉ុប ៖ ការសិក្សាថ្មីមួយ បានព្រមានថា ភាពរាំងស្ងួតនៅរដូវក្តៅ ក្នុងទ្វីបអ៊ឺរ៉ុប នាបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរ ជាងអ្វីទាំងអស់ កាលពី ២,១០០ ឆ្នាំកន្លងមកនេះ ដោយសារការប្រែប្រួល អាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ បានសិក្សាអំពីស្នាមប្រេះ ដូចម្រាមដៃគីមី – អ៊ីសូតូមកាបូន និងអុកស៊ីសែន លើដើមឈើនៅ European oak ដើម្បីបង្កើតអាកាសធាតុ នៅរដូវក្តៅឡើងវិញ ក្នុងរយៈពេល២,១១០ឆ្នាំចុងក្រោយនេះ។ ពួកគេបានរកឃើញថា ស្ថានភាពគ្រោះរាំងស្ងួត បានកើនឡើងខ្លាំង នៅឆ្នាំ២០១៥ ភ្លាមៗលើសពីអ្វីទាំងអស់ ក្នុងរយៈពេល២០០០ឆ្នាំ មកហើយដែលទំនង ជាដោយសារការ ប្រែប្រួលអាកាសធាតុ ។

អឺរ៉ុបជួបប្រទះ នូវរលកកម្តៅរដូវក្តៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅឆ្នាំ ២០០៣, ២០១៥ និង ២០១៨ ដោយាការជះឥទ្ធិពល ដល់វិស័យកសិកម្ម និងឧស្សាហកម្មស្រា ព្រមទំាងព្រៃឈើ ។ ភាពរាំងស្ងួតនារដូវក្តៅថ្មីៗ នេះរបស់អឺរ៉ុប មានផលវិបាកខាង អេកូឡូស៊ី និងសេដ្ឋកិច្ច ហើយកាន់តែអាក្រក់ទៅៗ នៅពេលដែលអាកាស ធាតុពិភពលោកនៅតែក្តៅ ។

ការស្រាវជ្រាវ ត្រូវបានដឹកនាំ ដោយក្រុមអន្តរជាតិ ដឹកនាំដោយអ្នកជំនាញ មកពីសាកលវិទ្យាល័យ Cambridge ដោយគិតថា ការសិក្សាដើមឈើ អាចផ្តល់ នូវលទ្ធផលត្រឹមត្រូវ ជាងការធ្វើត្រាប់ តាមគំរូកុំព្យួទ័រ ។ សាស្ត្រាចារ្យ Ulf Büntgen មកពីមហាវិទ្យាល័យ ភូមិសាស្ត្រ នៃសាកលវិទ្យាល័យ Cambridge បានមានប្រសាសន៍ថា យើងទាំងអស់គ្នាដឹង អំពីចង្កោម នៃរដូវក្តៅ និងស្ងួតពិសេស យើងមានក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top