ព័ត៌មានអន្តរជាតិ

ផ្សិតវេទមន្ត​ ប្រើដើម្បីព្យាបាល ជំងឺធ្លាក់ទឹកចិត្ត ៖ ការព្យាបាលដោយចលនា ក៏អាចក្លាយជាអ្នកប្រឆាំង នឹងជំងឺធ្លាក់ទឹកចិត្ត

អង់គ្លេស ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា សមាសធាតុផ្សំ ដែលត្រូវ បានគេរកឃើញ នៅក្នុងផ្សិតវេទមន្តយ៉ាងហោចណាស់ ក៏មានប្រសិទ្ធភាពដូចថ្នាំប្រឆាំង នឹងជំងឺធ្លាក់ទឹកចិត្ត សម្រាប់ការព្យាបាល នាំមុខគេ នៃការសាកល្បងថ្មីៗនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវបានប្រៀបធៀប សក្តានុពលព្យាបាលនៃថ្នាំ Psilocybin ត្រូវបានរកឃើញ នៅក្នុងផ្សិតជាមួយនឹងរយៈពេល ៦ សប្តាហ៍នៃថ្នាំប្រឆាំង នឹងជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្ស ៥៩ នាក់ ដែលមានជំងឺធ្លាក់ទឹកចិត្តពីកម្រិតមធ្យម ទៅធ្ងន់ធ្ងរ ។ ពួកគេបាន រកឃើញថា ពិន្ទុនៃជំងឺធ្លាក់ទឹកចិត្ត ត្រូវបានកាត់បន្ថយនៅក្នុងក្រុមទាំង២ ដោយការកាត់បន្ថយបានកើត មានយ៉ាងលឿន នៅក្រុម Psilocybin និង មានទំហំធំជាង ។

ទោះយ៉ាងណាក៏ដោយពួក គេបានព្រមានថា ការប្រៀបធៀបសំខាន់រវាងថ្នាំ Psilocybin និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត គឺមិនគួរឲ្យកត់សម្គាល់ទេ។ ពួកគេបាននិយាយថា ការសាកល្បងធំ ៗ ជាមួយអ្នកជំងឺច្រើន ក្នុងរយៈពេលយូរ គឺចាំបាច់ ដើម្បីបង្ហាញថា តើសមាសធាតុអាចអនុវត្ត ក៏ដូចជាមានប្រសិទ្ធភាពខ្ពស់ ជាងថ្នាំប្រឆាំងនឹង ជំងឺធ្លាក់ទឹកចិត្ត ដែលត្រូវបានបង្កើតឡើង ។

លោកបណ្ឌិត Robin Carhart-Harris ប្រធានមជ្ឈមណ្ឌល ស្រាវជ្រាវPsychedelic នៅមហាវិទ្យាល័យ Imperial College London ដឹកនាំការសិក្សាបាននិយាយថា ទិដ្ឋភាពសំខាន់បំផុតមួយ នៃការងារនេះគឺថា មនុស្សអាចមើលឃើញយ៉ាងច្បាស់ នូវការសន្យានៃការព្យាបាលដោយថ្នាំ psilocybin បានផ្តល់ឲ្យត្រឹមត្រូវដោយមើល វាបើប្រៀបធៀបជាមួយ នឹងការព្យាបាល ដែលបានបង្កើតឡើងនៅ ក្នុងការសិក្សាដូចគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top