ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ កំពុងស្វែង រកលទ្ធភាព ក្នុងការទិញមីស៊ីល ចំងាយឆ្លាយ ពីអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កោះតៃវ៉ាន់ កំពុងតែធ្វើការស្វែង រកលទ្ធភាព ក្នុងការបញ្ជាទិញមីស៊ីលការពារ ដែន អាកាស ចំងាយឆ្លាយ ដែល អាចបាញ់ចេញ ពីនាវាពីសហរដ្ឋអាមេរិកខណៈដែលសំពាធ ដោយចិននៅតែបន្តកើន ឡើងកំដៅនៅឡើយ ។

ខណៈដែល តៃវ៉ាន់ ក៏ត្រូវបានគេដឹងដែរថា ក៏កំពុងធ្វើការអភិវឌ្ឍ ទៅលើបច្ចេកវិទ្យាមីស៊ីល ប្រភេទនេះដោយខ្លួន ឯងផងដែរ នោះដើម្បីផ្តល់ឲ្យ នូវវិស័យការពារជាតិ របស់ខ្លួន មានសមត្ថភាព ក្នុងការបាញ់ចូលជ្រៅ ទៅ ដល់ទឹកដី នៃប្រទេសចិន ក្នុងករណីសង្គ្រាម ណាមួយ អាចកើតឡើងនោះតៃវ៉ាន់ នៅតែប្រឹងប្រែង ក្នុងការស្វែង រកឧិកាសទិញយកបច្ចេកវិទ្យា អាវុធថ្មី ពីអាមេរិកបន្ថែមទៀតផងដែរ ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅក្នុងកិច្ចប្រជុំសភាមួយមន្ត្រីជាន់ខ្ពស់ក្រសួង ការពារជាតិ តៃវ៉ាន់ លោក Lee Shih Chiang បាននិយាយថាតៃវ៉ាន់ កំពុងតែរៀបចំផែនការ ក្នុងការទិញយកមីស៊ីល ដែលមានឈ្មោះថា AGM-158 ពីអាមេរិកហើយមកដល់ពេលនេះ វាកំពុងស្ថិតនៅក្នុងដំណើរ ការរួចរាល់ហើយរងចាំលទ្ធផល នៃការចរចាគ្នាជាមួយ នឹងអាមេរិកប៉ុណ្ណោះ ។

គួរឲ្យដឹងដែរថាមីស៊ីល AGM-158 គឺជាមីស៊ីលបាញ់ការពារ ដែនអាកាស ដែលអាចរត់បានចំងាយរហូតទៅដល់១ ០០០គីឡូម៉ែត្រ អាស្រ័យទៅនឹងម៉ូដេល របស់វាហើយមិនត្រឹមតែប៉ុណ្ណោះ អាច បំពាក់ជា មួយនឹងប្រភេទ យន្តហោះចម្បាំង F-16 ដែលបច្ចុប្បន្នតៃវ៉ាន់ ក៏មានប្រើប្រាស់ផង ដែរនោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top