ព័ត៌មានអន្តរជាតិ

Apple ជាប់ចំណាត់ថ្នាក់លេខ១​ ក្នុងក្រុមហ៊ុនច្នៃប្រឌិតថ្មី កំពូលទាំង១០ នៅលើពិភពលោក

អាមេរិក ៖ យោងតាមបញ្ជីមួយ ដែលចេញដោយក្រុមហ៊ុន ប្រឹក្សាបូស្តុនបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បានជាប់ជាក្រុមហ៊ុនច្នៃប្រឌិតថ្មី បំផុតនៅលើពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ក្រុមហ៊ុនមេរបស់ Alphabet គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Google ស្ថិតនៅលំដាប់ទី ២ បន្ទាប់មកក្រុមហ៊ុន Amazon, Microsoft និងក្រុមហ៊ុន Tesla ចំណែកក្រុមហ៊ុន Huawei របស់ចិនបានធ្វើឲ្យវាក្លាយជាកំពូលទាំង ១០ ដែលឈរនៅចំណាត់ថ្នាក់ទី៨ ។

ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េខាងត្បូង Samsung ឈរចំណាត់ថ្នាក់លេខ៦ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក IBM ឈរចំណាត់ថ្នាក់លេខ៧៕ ដោយ៖លី ភីលីព

Most Popular

To Top