ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ យោធា០១គ្រឿង នៅឡាវេហ្គាស សហរដ្ឋអាមេរិក ស្លាប់ពីឡុតម្នាក់

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃចន្ទថា ពីឡុតម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់យន្តហោះយោធាចំនួន០១គ្រឿង នៅជិតក្រុងឡាវេហ្គា (Las Vegas) នៅរដ្ឋ Nevada ភាគខាងលិច សហរដ្ឋអាមេរិក ។

ផ្នែកលើសេចក្តីប្រកាសព័ត៌មាន មួយបានឲ្យដឹងថា យន្តហោះបានហោះចេញពីមូលដ្ឋាន ទ័ពអាកាស Nellis បានធ្លាក់នៅម៉ោងប្រមាណ២និង៣០នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង៣០នាទី ម៉ោងសកល នៅក្រៅមូលដ្ឋាន ដែលស្ថិតនៅ ភាគខាងត្បូង ។

សេចក្តីប្រកាសបានដាក់ថា យន្តហោះដែលបានប្រតិបត្តិការ និង ពីឡុត Draken U.S ដែលជាក្រុមហ៊ុនម៉ៅការ មានមូលដ្ឋាននៅផ្លរីដា បានចុះកិច្ចសន្យាផ្តល់ប្រឹក្សាគាំទ្រ ដល់ទ័ពអាកាសនៅមូលដ្ឋាន ទ័ពអាកាស Nellis ។

ក្រុមមន្ត្រីបាននិយាយថា អត្តសញ្ញាណរបស់ពីឡុត មិនបានប្រកាសឲ្យដឹងនោះទេ ហើយអ្នកជំនាញនៅលើយន្តហោះនោះ ក៏មិនបានប្រាប់ឲ្យដឹងដូចគ្នា ។

សេចក្តីរាយការណ៍ពីស្ថានីយទូរទស្សន៍ KTNV បានផ្សាយថា មូលដ្ឋាននោះត្រូវបានប្រើប្រាស់ សម្រាប់ពិសោធន៍ និងហ្វឹកហ្វឺនដែលកាន់កាប់ដោយយោធា និងអ្នកម៉ៅការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top