ព័ត៌មានអន្តរជាតិ

ការសិក្សា៖ ហាត់ប្រាណនៅពេលព្រលឹម ជួយបង្កើន ការរំលាយអាហារ និងអាចគ្រប់គ្រងកម្រិតជាតិស្ករ ក្នុងឈាម មួយយប់

អូស្ត្រាលី៖ការសិក្សាមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណរបស់លោកអ្នក ក្នុងពេលព្រលឹមជួយជំរុញដល់ការរំលាយអាហាររបស់អ្នក និងធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ ក្នុងឈាមពេញមួយយប់នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញដែលដឹកនាំមកពី សាកលវិទ្យាល័យ Australian Catholic អូស្ត្រាលីបានសិក្សាពីសុខភាពមេតាប៉ូលីសរបស់បុរសអសកម្ម ២៤ នាក់មានហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ និងផ្តល់របបអាហារមានជាតិខ្លាញ់ខ្ពស់។ ការហាត់ប្រាណទាំងពេលព្រឹក និងពេលល្ងាចត្រូវបានគេមើលឃើញថា ជួយធ្វើឲ្យប្រសើរឡើងនូវកាយសម្បទាបេះដូង ប៉ុន្តែមានតែការហាត់ប្រាណពេលថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យកម្រិតជាតិគ្លុយកូសថយ ចុះនៅពេលយប់។

នេះបើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវ Trine Moholdt ថា ការរកឃើញនៃការសិក្សាមានសារសំខាន់ជាពិសេស សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលច្រើន តែមានបញ្ហាទាក់ទងនឹងជាតិស្ករ។ លោកវេជ្ជបណ្ឌិត Moholdt បានបន្តថា ការធ្វើលំហាត់ប្រាណពេលព្រឹក ឬពេលល្ងាចធ្វើឲ្យមានភាពប្រសើរឡើង ស្រដៀងគ្នានៃកាយសម្បទាបេះដូង ប៉ុន្តែ ការគ្រប់គ្រងគ្លុយកូសមិនធ្វើឲ្យប្រសើរឡើង នៅក្នុងក្រុមហាត់ប្រាណ ពេលល្ងាចនោះទេ។

លោកបានបន្ថែមថា ក្រុមដែលធ្វើលំហាត់ប្រាណពេលព្រលឹម មានកំហាប់គ្លុយកូសទាបនៅពេលយប់។ វាសំខាន់ណាស់ ព្រោះបុគ្គលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺមានជាតិគ្លុយកូស មិនមានជាតិស្ករដូច្នេះនៅពេលពួកគេចូលគេងដល់កំពូលគ្លុយកូស និងមានជាតិស្ករនៅពេលយប់។

ការសិក្សារបស់យើងអាចបង្ហាញថា យើងអាចធ្វើឲ្យសំប៉ែតនៅពេលរាត្រីហើយនោះ គឺជាការរកឃើញដ៏សំខាន់មួយពីព្រោះ មិនត្រឹមតែការប្រមូលផ្តុំជាតិស្ករនៅពេលយប់ ទាបនោះទេ គ្លុយកូសក៏ទាបជាងដែរ៕ដោយ៖លី ភីលីព

Most Popular

To Top