បច្ចេកវិទ្យា

កីឡាករបាល់បោះឆ្នើម NBA LeBron James ប្រើប្រាស់កាស ស្តាប់ត្រចៀកឥតខ្សែរបស់ Apple

អាមេរិក៖ស្របពេលក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់ពីកាសស្តាប់ត្រចៀក ឥតខ្សែថ្មីរបស់ខ្លួននៅក្រោមយីហោ Beats នៅឡើយ ប្រភពធ្លាប់ស្គាល់ពីបញ្ហានេះបានប្រាប់ថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះកំពុងតែឈានទៅមុខជាមួយ នឹងការអភិវឌ្ឍន៍ហើយបានផ្តល់ឲ្យកីឡាករបាល់បោះ Los Angeles Lakers កីឡាករ Lebron James មួយគូដំបូងនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រូបភាពរបស់កីឡាករបាល់បោះអាជីព ក្នុងពេលហ្វឹកហាត់កាលពីថ្ងៃទី ២៥ ឧសភា បង្ហាញកាសស្តាប់ត្រចៀកឥតខ្សែពណ៌ក្រហម មានឡូហ្គូពណ៌សនៅកណ្តាល។ កីឡាករបាល់បោះឆ្នើម James បានចែករម្លែករូបភាពនៅលើបណ្តាញសង្គម Instagram នៅពេលពាក់កាសពណ៌ស ចំណែកប្រភពបានបញ្ជាក់ថា កាសស្តាប់ត្រចៀកឥតខ្សែនឹងវាយលុកទីផ្សារនៅចុងឆ្នាំនេះ ហើយកាសនេះ មានពណ៌ខ្មៅ ក្រហម និងសប៉ុន្តែឈ្មោះផ្លូវការមិនទាន់ត្រូវបានបង្ហាញ ឲ្យដឹងនៅឡើយទេ។

ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុន Beats Electronics ក្នុងឆ្នាំ ២០១៤ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣ ពាន់លានដុល្លារ ជាមួយស្ថាបនិករបស់ក្រុមហ៊ុនគឺ Dr. Dre និង Jimmy Lovine ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានផលិតនូវឧបករណ៍ម៉ាក Beats មួយចំនួនប៉ុន្តែការលេចចេញនូវពាក្យចចាមអារ៉ាមនេះ គឺជាកាសស្តាប់ត្រចៀកឥតខ្សែ ដំបូងបំផុត។

កាសស្តាប់ត្រចៀកអាចរកបាន ត្រូវបានភ្ជាប់ជាមយខ្សែភ្ជាប់ឧបករណ៍ និងរុំព័ទ្ធជុំវិញក្បាលរបស់អ្នកប្រើ ទោះបីជាក្រុមហ៊ុន Apple កំពុងផ្តោតលើគម្រោងនេះក៏ដោយ ក៏រូបភាពរបស់ ‘Beats Studio Buds’ បានលេចចេញនៅលើគេហទំព័ររបស់គណៈកម្មការ ទំនាក់ទំនងសហព័ន្ធនៅសប្តាហ៍នេះហើយត្រូវបាន រាយការណ៍ដោយគេហទំព័រ MySmartPrice កត់សម្គាល់ថា មិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃរូបភាពទាំងនេះ ដោយឯករាជ្យបានទេ ។

កាសដែលអ្នកខ្លះស្មានថា នឹងត្រូវបានគេហៅថា Beats Studio Buds អាចត្រូវបានលាក់នៅក្នុងអាថ៌កំបាំងប៉ុន្តែលោក James បានផ្តល់អាថ៌កំបាំងនេះកាលពីថ្ងៃអង្គារនៅពេលលោកហ្វឹកហាត់ មុនការប្រកួតនៅរាត្រីនេះជាមួយ Phoenix Suns៕ ដោយ៖លី ភីលីព

Most Popular

To Top