ព័ត៌មានអន្តរជាតិ

ទីបំផុត WHO ប្រកាសទទួលស្គាល់ វ៉ាក់សាំង សុីណូវ៉ាក់ របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់

កាលពីថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ អង្គការសុខភាពពិភពលោក បានអនុម័តទទួលស្គាល់ វ៉ាក់សាំង Sinovac របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងការពារកូវីដ Sinovac ជាវ៉ាក់សាំងចិនទី ២ ដែលទទួលបានការ ទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក។

ប្រធានអង្គការសុខភាព ពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំរីករាយ ដែលបានប្រកាសថា វ៉ាក់សាំង Sinovac-CoronaVac ត្រូវបានផ្តល់ការ ចុះបញ្ជីប្រើប្រាស់បន្ទាន់ របស់អង្គការសុខភាពពិភពលោក បន្ទាប់ពីត្រូវបានរកឃើញថា វ៉ាក់សាំងនេះ មានសុវត្ថិភាព ប្រសិទ្ធភាព និងការធានាគុណភាព ” ។ លោកបានបន្ថែមថា “តម្រូវការក្នុងរក្សា ទុកងាយស្រួលរបស់ Sinovac ធ្វើឱ្យមានភាពសមស្រប សម្រាប់ប្រទេស ដែលមានធនធានទាប” ។

អង្គការសុខភាពពិភពលោក បាននិយាយថាការ ចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ មានន័យថា វ៉ាក់សាំងបានបំពេញ តាមស្តង់ដារអន្តរជាតិ៕

Most Popular

To Top