ព័ត៌មានអន្តរជាតិ

មនុស្សពេញវ័យ អង់គ្លេស ចំណាយពេលច្រើនជាង ៣.៥ ម៉ោង តាមអ៊ីនធើណេត ក្នុងមួយថ្ងៃ ច្រើនជាងគេនៅអ៊ឺរ៉ុប

អង់គ្លេស ៖ របាយការណ៍ថ្មីមួយ របស់ Ofcom បានបង្ហាញថា មនុស្សពេញវ័យអង់គ្លេស ចំណាយពេលវេលាច្រើន តាមប្រព័ន្ធអ៊ីនធើណេត ក្នុងអំឡុងពេលចាក់សោរ ការពារមេរោគ COVID-19 ជាងកន្លែងផ្សេងទៀត នៅអឺរ៉ុប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ពួកគេចំណាយពេលច្រើនជាង ៣.៥ ម៉ោង (២១៧ នាទី) តាមប្រព័ន្ធអ៊ីនធើណេត រាល់ថ្ងៃក្នុងឆ្នាំ២០២០ ដែលច្រើនជាងមួយម៉ោង ជាងនៅអាល្លឺម៉ង់ បារាំង និងច្រើនជាងអេស្ប៉ាញ ៣០ នាទី។ ប្រហែលពាក់កណ្តាល នៃមនុស្ស ពេញវ័យ អង់គ្លេស មាន៤៩ ភាគរយ ឬប្រហែល ២៦ លាននាក់ បានចូលមើលគេហទំព័រ ឬកម្មវិធីសម្រាប់មនុស្ស ពេញវ័យអំឡុងពេល មានជំងឺរាតត្បាត ។

មនុស្សធំបំផុតគឺ Pornhub ត្រូវបានទស្សនា ដោយមនុស្សពេញវ័យតាមអ៊ីនធើណេត ប្រហែលមួយភាគបី (១៥ លាននាក់) ដែលផ្តល់ឲ្យគេហទំព័រ មានចំនួនអ្នកទស្សនាច្រើន ជាងប៉ុស្តិ៍ទូរទស្សន៍ធំ ៗ រួមមានទូរទស្សន៍ Sky One, ITV4 និង BBC News ។ របាយការណ៍របស់ Oncom Online Nation ឆ្នាំ ២០២១ ក៏បានរកឃើញថាជ នជាតិអង់គ្លេស បានចំណាយប្រាក់ជិត ២,៤៥ ពាន់លានអ៊ឺរ៉ូ និងកម្មវិធីទូរស័ព្ទ នៅទូទាំងឆ្នាំមុន ដោយមាន Tinder, Disney +, YouTube និង Netflix ឈរនៅលើគេ ។

ការលក់ទំនិញតាមអ៊ីនធើណេត បានកើនឡើងពាក់កណ្តាល (៤៨ ភាគរយ) ដល់ជិត ១១៣ ពាន់លានអឺរ៉ូនៅឆ្នាំ ២០២០ ដោយអ្នកលក់រាយអាហារ និងភេសជ្ជៈបានឃើញការលក់កើនឡើង យ៉ាងខ្លាំង ពោលគឺកើនឡើង ៨២ ភាគរយនៅឆ្នាំ ២០១៩ បន្ទាប់មកទំនិញ ក្នុងផ្ទះកើនឡើង ៧៦ ភាគរយ ។ របាយការណ៍បង្ហាញថា អំណាចទិញតាមអ៊ីនធើណេត របស់កុមារកំពុងកើនឡើង អាចបើកដំណើរការដោយកម្មវិធីប្រាក់ ហោប៉ៅឌីជីថល “digital pocket money” និងប័ណ្ណឥណពន្ធដែលបានបង់មុន ៕ ដោយ៖លី ភីលីព

Most Popular

To Top