ព័ត៌មានអន្តរជាតិ

វីវរហើយ! ទីក្រុងធំបំផុត​ របស់វៀតណាម កំពុងព្រួយបារម្ភ នឹងការស្វែង រកទិញទំនិញ ដែលភ័យខ្លាច នឹងការបិទប្រទេស ខណៈមានការឆ្លងខ្លាំង នៃជំងឺកូវីដ-១៩

ហាណូយ ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ថា
ការគិតគូរពីការ រឹតត្បិត ដល់ការធ្វើដំណើរបានបង្ក ឱ្យមានការទិញទំនិញ ដែលមានការភិតភ័យ យ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌល សេដ្ឋកិច្ចហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃពុធនេះ ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង នៃវីរុសនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយបាន រាយការណ៍ពីភាពចលាចល នៅឯពន្ធនាគារទីក្រុងមួយ ដែលអ្នកទោសរាប់សិបនាក់បានឆ្លង វីរុស ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកដំណើរនៅខាងក្រៅទីក្រុង ចំនួន៩លាននាក់ នឹងត្រូវទទួលការដាក់ឲ្យនៅដាច់ឆ្ងាយ និងសាកល្បងនៅគោលដៅ របស់ពួកគេមួយថ្ងៃ បន្ទាប់ពីជើងហោះហើររាប់សិប ត្រូវបានផ្អាកដើម្បីគ្រប់គ្រងការ រីករាលដាលជំងឺ ។

សាក្សីបានឲ្យដឹងថា តូបលក់ឥវ៉ាន់នៅផ្សារទំនើប ត្រូវបាន គេចាកចេញតាំង ពីយប់ថ្ងៃអង្គារ ដើម្បីត្រៀមវិធានការតឹងរឹង ខណៈដែលប្រទេសនេះ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណា ប្រចាំថ្ងៃជាង១.០០០នាក់ ជាលើកដំបូង ។

សាក្សីម្នាក់ដែល សុំមិនបញ្ចេញឈ្មោះ Huong បាននិយាយថា “ ពួកគេបានទិញអ្វីៗគ្រប់យ៉ាង ហើយឥឡូវនេះខ្ញុំមិនអាចទិញអាហារសម្រាប់កូនៗខ្ញុំបានទេ សូម្បីតែពងមាន់ក៏ដោយ” ។

អ្នកស្រុកឈ្មោះ Truong Thi Ngoc បាននិយាយថា ទីផ្សារបានបិទ ហើយការស្វែងរកស្បៀង អាហារគឺពិបាកណាស់ ។
លោក Ngoc បាននិយាយថា “ តូបដាក់ឥវ៉ាន់ជាច្រើននៅទំនេរទាំងស្រុង ហើយខ្ញុំមាន ការព្រួយ បារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនេះ” ។
គួរបញ្ជាក់ថា ប្រទេសវៀតណាម មានការផ្ទុះការឆ្លងជំងឺបង្កដោយវីរុស កូរ៉ូណាច្រើនបំផុត ប៉ុន្តែការឆ្លងបច្ចុប្បន្ននេះ មានរយៈពេលជាងពីរខែមកហើយ ។ ទីក្រុងហូជីមិញ បានកត់ត្រាករណីថ្មីចំនួន៦១៧នាក់ ក្នុងចំណោម៦៧៧ករណីដែលត្រូវ បានរាយការណ៍ទូទាំងប្រទេស គិតត្រឹមរសៀលថ្ងៃពុធនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top