ព័ត៌មានអន្តរជាតិ

មានតែ២៥ ទីក្រុងធំៗ ផលិតបាន៥២ភាគរយ នៃការបំភាយឧស្ម័ន ផ្ទះកញ្ចក់ក្នុងទីក្រុង ខណៈទីក្រុង ២៣ស្ថិតនៅចិន

ចិន ៖ ការសិក្សាមួយបានរាយការណ៍ថា ជាងពាក់កណ្តាល នៃការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅតាមទីប្រជុំជន ក្នុងពិភពលោក មានតែ ២៥ ទីក្រុងធំ ៗ តែប៉ុណ្ណោះដែលបានអនុវត្តន៍ វិធីសាស្រ្តបែបនេះ ក្នុងនោះទី ក្រុងចំនួន ២៣ ស្ថិតនៅក្នុងប្រទេសចិន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ទីក្រុងដែល បញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ច្រើនជាង គេរួមមានទីក្រុង Handan, Suzhou, Dalian, Beijing និង Tianjin នៅក្នុងប្រទេសចិន ប៉ុន្តែក៏មាន ទីក្រុងតូក្យូជប៉ុន និង ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីផងដែរ ។ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានសន្យាថា នឹងកាត់បន្ថយការបញ្ចេញ កាបូននៅឆ្នាំ ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាព កាបូន នៅឆ្នាំ ២០៦០ ជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

ការប្រៀបធៀបចក្រភព អង់គ្លេស បានសន្យាកាត់បន្ថយការបំភាយ របស់ខ្លួនត្រឹម ៦៨ ភាគរយ មកនៅឆ្នាំ ២០៣០ និងឈានដល់កម្រិត អព្យាក្រឹតកាបោន នៅឆ្នាំ ២០៥០ ។ កិច្ច ព្រមព្រៀង អន្តរជាតិ ដែលឥឡូវត្រូវបាន ចុះហត្ថលេខា ដោយរដ្ឋចំនួន ១៩៤ និងសហភាពអ៊ឺរ៉ុប ដាក់ចេញនូវគោលដៅ កំណត់ការកើនឡើងសីតុណ្ហភាព ជាមធ្យមដល់ ១,៥ អង្សាសេ ។

ទោះយ៉ាងណា ក៏ដោយ ការស្រាវជ្រាវដោយអង្គការ សហប្រជាជាតិ បានរកឃើញថា លុះត្រាតែយើងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ យើងនឹងឈាន ដល់កំរិតខ្ពស់ ជាងវ៣ អង្សាសេ ត្រឹមឆ្នាំ២១០០ ។ ហើយផ្អែកលើការរកឃើញ នៃការសិក្សាថ្មីនេះ ប្រទេសចិនជាពិសេសត្រូវបង្កើន ការផ្លាស់ប្តូរ របស់ខ្លួនពីធ្យូងថ្ម ទៅជាថាមពលក កើតឡើងវិញ ប្រសិនបើចង់ បំពេញតាមគោលដៅ របស់ប្រធានាធិបតីស៊ី នៅក្នុងវិស័យនេះ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងដំណើរការ រោងចក្រថាមពលធ្យូង ថ្មមួយ ដែលមានចំនួន ១,០៥៨ ដែលស្មើនឹងចំនួន ជាងពាក់កណ្តាល នៃថាមពលទាំងមូល របស់ពិភពលោក ។ អ្នកស្រាវជ្រាវមកពីសាកល វិទ្យាល័យ Sun Yat-sen នៅប្រទេសចិនបានកត់ត្រា ជាលើកដំបូងនូវកម្រិត នៃការបំភាយផ្ទះកញ្ចក់ នៃទីក្រុងចំនួន ១៦៧ ដែលមានទីតាំង នៅទូទាំងពិភពលោក ។

ក្រុមអ្នកស្រាវជ្រាវ បានពន្យល់ថា ទោះបីជាទីក្រុងគ្រប ដណ្តប់ តែ ២ ភាគរយនៃផ្ទៃផែនដី សរុបក៏ដោយក៏ពួកគេ គឺជាអ្នករួមវិភាគទានដ៏សំខាន់ ចំពោះវិបត្តិអាកាសធាតុ ។ អ្នកស្រាវជ្រាវ និងអ្នកស្រាវជ្រាវគ្រប់គ្រង បរិស្ថានទីក្រុងលោក Shaoqing Chen នៃសាកលវិទ្យាល័យ Sun Yat-sen នៅក្វាងចូវបាននិយាយថា បច្ចុប្បន្ននេះជាង ៥០ ភាគរយ នៃចំនួនប្រជាជនពិភពលោក រស់នៅក្នុងទីក្រុង ៕ដោយ៖លី ភីលីព

Most Popular

To Top