ព័ត៌មានអន្តរជាតិ

ប្រទេសចិន នឹងចាត់វិធានការ ប្រឆាំងនឹងការ សម្លុតគំរាម ពីបរទេស

ប៉េកាំង ៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន វានលើកឡើងថា រាល់ការដាក់ទណ្ឌកម្មណាមួយ នឹងឆ្លើយតបនឹងការតបត ដ៏ឃោរឃៅ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួ ។

អ្នកនាំពាក្យការិយាល័យ កិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ បានសម្តែងការគាំទ្រយ៉ាង ម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្ត របស់ក្រសួងការបរទេសចិន ក្នុងការដាក់ទណ្ឌកម្មទៅវិញ ទៅមកលើបុគ្គលចំនួន ៦ និងអង្គភាព មួយមកពីសហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរូបនេះបានបន្ដថា ពួកគេបានធ្វើឱ្យអន្តរាយ ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសចិនដោយប្រឌិតការពិត និងផ្សព្វផ្សាយពាក្យចចាមអារាមលើបញ្ហា ដែលទាក់ទង នឹងហុងកុង ហើយគួរតែត្រូវ ទទួលខុសត្រូវ និងដាក់ទណ្ឌកម្មយោង ទៅតាមច្បាប់ប្រឆាំង នឹងការដាក់ទណ្ឌកម្មរបស់ចិន ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ប្រទេសចិន មិនដែលធ្វើបាបគាបសង្កត់ ឬធ្វើបាបប្រជាជន នៃប្រទេសណាមួយឡើយ ហើយនឹងមិនអនុញ្ញាត ឱ្យមានរឿងបែបនេះកើតឡើងឡើយ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top