ព័ត៌មានអន្តរជាតិ

WHO កំពុងចាប់ផ្តើម ធ្វើតេស្តថ្នាំព្យាបាល កូវីដចំនួន៣

Geneva៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សា យនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អង្គការសុខភាព ពិភពលោក WHO កាលពីថ្ងៃម្សិលមិញបានប្រកាសក្នុងការធ្វើតេស្តឱសថសម្រាប់ព្យាបាល ជំងឺកូវីដចំនួន៣ថ្មីដែលនឹងអាចពាក់ព័ន្ធជាមួយ នឹងក្រុមអ្នកស្រាវជ្រាវជាច្រើនពាន់នាក់ នៅក្នុងមន្ទីរពេទ្យជាង៦០០កន្លែង មកពីជំវិញប្រទេសចំនួន៥២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវ បានធ្វើឡើងដោយ WHO នៅថ្ងៃពុធដដែលនោះ បានអះអាងទៀតថាឱសថទាំង៣មានដូចជា Artesunate សម្រាប់ព្យាបាលអ្នកជំងឺគ្រុន ចាញ់កម្រិត ធ្ងន់ថ្នាំ Imatinib សម្រាប់ព្យាបាលអ្នកជំងឺមហារីក ព្រមទាំង Infliximab សម្រាប់ព្យាបាលព្យាបាលប្រព័ន្ធភាពសុំាំ។

WHO ក៏បានបញ្ជាក់ទៀតដែរថា ថ្នាំទាំង៣ប្រភេទនេះត្រូវបានជ្រើសរើស ដោយក្រុមអ្នកជំនាញការ ឯករាជ្យជាច្រើននាក់សម្រាប់គោលបំណងកាត់បន្ថយហនិភ័យនៃចំនួន អ្នកស្លាប់កាន់តែច្រើននៅក្នុង មន្ទីរពេទ្យថ្នាំទាំងនោះ ត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃឡើយ ពីសំណាក់ក្រុមហ៊ុនអ្នកផលិត សម្រាប់ជាការធ្វើតេស្ត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top