ព័ត៌មានអន្តរជាតិ

Xiaomi បង្ហាញវ៉ែនតា ឆ្លាតវអាចថតរូប បង្ហាញការជូនដំណឹង និងសមត្ថភាព AR តែមួយសប្តាហ៍ បន្ទាប់Facebook បង្ហាញគូផ្ទាល់ខ្លួន ២៩៩ ដុល្លារ

ចិន ៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi បានបង្ហាញពីគំនិត របស់ខ្លួនសម្រាប់វ៉ែនតាឆ្លា តវៃមួយគូកាលពីថ្មីៗនេះ ពោលគឺត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស អាមេរិក Facebook និង Ray-Ban បានប្រកាសពីគំរូរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនអេឡិចត្រូនិកចិន បានបញ្ចេញវីដេអូខ្លីមួយបង្ហាញ ពីវ៉ែនតាខ្មៅរលោងត្រូវ បានរចនាឡើង ដោយមានសមាសធាតុសរុបចំនួន ៤៩៧ រួមទាំងឧបករណ៍ចាប់សញ្ញាខ្នាតតូច និងម៉ូឌុលទំនាក់ទំនង ដែលក្រុមហ៊ុន និយាយថា ធ្វើឲ្យឧបករណ៍នេះ មានលក្ខណៈ“ គ្រាន់តែជាអេក្រង់ទី២” ។

អ្នកប្រើប្រាស់អាចផ្តិតយករូបភាព ដោយគ្រាន់តែចុចប៊ូតុងមើលការ ជូនដំណឹងនៅក្នុងកញ្ចក់ និងបង្ហាញក្រាហ្វិក AR លើសពីរូបភាពពិត។
ទោះយ៉ាងណាក្រុមហ៊ុន Xiaomi មិនទាន់ប្រកាសអំពីកាលបរិច្ឆេទចេញលក់ ឬតម្លៃសម្រាប់វ៉ែនតាឆ្លាតវៃ របស់ពួកគេនៅឡើយទេ ។
គេហទំព័រឌៀលីម៉ែលបាន ទាក់ទងទៅក្រុមហ៊ុន Xiaomi ដើម្បីទទួលបានព័ត៌មានលម្អិត ប៉ុន្តែមិនទាន់ទទួលបាន ការឆ្លើយតបនៅឡើយទេ។
ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន កំពុងធ្វើការជាលើកដំបូង ដើម្បីធ្វើទីផ្សារ ជាមួយវ៉ែនតា ឆ្លាតវៃនាពេលអនាគត ហើយគោលបំណងទាំងអស់ ដើម្បីជោគជ័យដែលឧបករណ៍ដំបូង ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Google បរាជ័យ ៕ដោយ៖លី ភីលីព

Most Popular

To Top