ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ Google បញ្ជូនបណ្តាញអ៊ីនធើណេត ឆ្លងកាត់ទន្លេកុងហ្គោ តាមរយៈធ្នឹមពន្លឺអាចនាំ ឲ្យមានបណ្តាញ លឿនជាងមុន នៅតំបន់ដាច់ស្រយាល

អាមេរិក ៖ ក្រុមហ៊ុន Alphabet ជាក្រុមហ៊ុនមេរបស់ Google បានបញ្ជូនបណ្តាញ អ៊ីនធើណេតឆ្លងកាត់ទន្លេកុងហ្គោ នៅទ្វីបអាហ្វ្រិក តាមរយៈធ្នឹមពន្លឺ តាមអាកាសក្នុងការប៉ុនប៉ង ចុងក្រោយរបស់ខ្លួន ដើម្បីផ្តល់ប្រព័ន្ធអ៊ីនធើណេត ល្បឿនលឿន ដល់សហគមន៍ ដែលមិនមានសេវាកម្ម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម មានឈ្មោះថា គម្រោង Taara ហើយAlphabet កំពុងបញ្ជូនទិន្នន័យ រវាងទីក្រុងប្រាហ្សាវីល (នៅសាធារណរដ្ឋកុងហ្គោ) និង Kinshasa (សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ) នៅម្ខាង នៃទន្លេកុងហ្គោ ។ Google បាននិយាយថា ខ្លួនបានភ្ជាប់គម្លាតការតភ្ជាប់ ដែលរឹងរូសជាពិសេស រវាង ទីក្រុងទាំង២មានចម្ងាយត្រឹមតែ ៤,៨ គីឡូម៉ែត្រប៉ុណ្ណោះ ។

ទោះយ៉ាងណាការ តភ្ជាប់គឺថ្លៃជាង ៥ ដងនៅ Kinshasa ព្រោះការតភ្ជាប់សរសៃ ត្រូវធ្វើដំណើរចម្ងាយ ជាង ៤០០គីឡូម៉ែត្រ ដើម្បីធ្វើដំណើរជុំវិញទន្លេកុងហ្គោ ជាទន្លេដែលជ្រៅជាងគេ និងលឿន ជាងគេទី២ របស់ពិភពលោក។ គម្រោងTaara បានគ្រប់គ្រងទិន្នន័យសរុបជិត ៧០០TB ដែលស្មើនឹងការមើលការ ប្រកួតបាល់ទាត់ពិភពលោក FIFA ក្នុងកម្រិត HD ២៧០.០០០ ដងក្នុងរយៈពេល ២០ ថ្ងៃជាមួយនឹងភាពអាចរកបាន ៩៩.៩ ភាគរយ ។

យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ប្រជាជននៅ Kinshasa មានល្បឿនប្រហែល ២០ ជីហ្កាបៃដែលជាជម្រើសប្រសើរ ជាងការខកខានអត្ថប្រយោជន៍ នៃការតភ្ជាប់ ។ គម្រោងTaara ត្រូវបានដឹកនាំដោយ X អតីតក្រុមហ៊ុន Google X – សាខាស្រាវជ្រាវ និងអភិវឌ្ឍន៍សម្ងាត់របស់ Alphabet ៕ដោយ៖លី ភីលីព

Most Popular

To Top