ព័ត៌មានអន្តរជាតិ

អាមេរិកតេស្ត អាវុធលឿន ជាងសម្លេង៥ដង បានជោគជ័យ

បរទេស ៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា អាមេរិកបានធ្វើតេស្តរួចរាល់ នូវអាវុធម្យ៉ាង ដែលមានសមត្ថភាពបាញ់ចេញក្នុងល្បឿនលឿន ជាងសម្លេងដល់ទៅ ៥ដង ជោគជ័យហើយ ។

ការធ្វើតេស្តនេះ គឺជាលើកទី១ គិតចាប់តាំងតែពីឆ្នាំ២០១៣ដែលអាមេរិក បានធ្វើជោគជ័យហើយ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្រោយបន្តិចប៉ុណ្ណោះបន្ទាប់ពីរុស្សី ក៏ធ្លាប់បានប្រកាស កាលពីប៉ុន្មានខែកន្លងអំពីការ ធ្វើតេស្តជោគជ័យ អាវុធស្រដៀងគ្នានេះ ។

កាលពីខែកក្កដារុស្សី បានប្រកាសក្នុងការធ្វើតេស្ត ជោគជ័យអាវុធ ដែលមានឈ្មោះថា Tsirkon ឬ Zircon ដែលជាមីស៊ីលមានល្បឿនលឿនជាងសម្លេង ។

យោងតាមការបញ្ជាក់បន្ថែម ដោយអង្គភាព ការពារជាតិ កំពូលរបស់អាមេរិកនេះបានឲ្យដឹងទៀត ដែរថា ការហោះហើរដោយសេរី នៃអាវុធដែលមានឈ្មោះថា HAWC Hypersonic Air-Breathing Weapon Concept នេះត្រូវបានធ្វើឡើង តាំងតែពីសប្តាហ៍ មុនមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top