ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប រកឃើញផ្នូរបុរាណ ក្បែរទៅនឹងទីក្រុងបុរាណ Giza

ទីក្រុគែរ៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យបានឲ្យដឹងក្រុមអ្នកបុរាណវិទូ របស់ប្រទេសអេហ្ស៊ីបមកពីសកលវិទ្យាល័យ Cario Universtiy ទើបតែបានស្រាវជ្រាវ រកឃើញផ្នូរបុរាណ នៅក្នុងតំបន់ប្រាសាទអេហ្ស៊ីបបុរាណ ក្នុងតំបន់ Giza ស្ថិតនៅភាគខាងត្បូងនៃទីក្រុងគែរ។

ប្រភពដដែលបានសរសេរទៀតថា ផ្នូរបុរាណនេះ គឺជាផ្នូរបុរាណរបស់មន្ត្រីជាន់ខ្ពស់ Ptahemwia (Ptah-Em-Wia) ដែលស្ថិតនៅក្រោមសម័យកាលព្រះចៅ Ramses II ដែលមានអាយុកាលប្រមាណជា ៣៣០០ឆ្នាំកន្លងមក។

បេសកកម្មបច្ចុប្បន្ន របស់មន្ត្រីក្រុមស្រាវជ្រាវ ដែលកំពុងដឹកនាំដោយលោកសាស្ត្រារ្យចារ្យ Ola el-Aquizy ត្រូវបានគេជឿជាក់ថា កំពុងបន្តធ្វើការនៅតំបន់នេះ តាំងតែពីឆ្នាំ២០០៥មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top