ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងផលិត ប្រព័ន្ធការពារមីស៊ីល ប្រឆាំងយន្តហោះ ប្រភេទថ្មី S-550

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធមីស៊ីលប្រឆាំង យន្តហោះថ្មី ប្រភេទ S-550 កំពុងត្រូវបានបង្កើតឡើង នៅក្នុងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បង្ហាញថា នៅក្នុងកិច្ចប្រជុំនៅទីក្រុង Sochi ដែលប្រព្រឹត្តទៅនៅថ្ងៃទី 1-3 ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានសង្កត់ធ្ងន់ ជាពិសេសលើសារៈសំខាន់ នៃការអភិវឌ្ឍន៍ ជឿនលឿន នៃប្រព័ន្ធការពារមីស៊ីល ដែនអាកាសក្នុងស្រុក និងការបញ្ជូន ប្រព័ន្ធមីស៊ីល S- 350, S-500 និង S-550 ដល់កងកម្លាំង ប្រដាប់អាវុធ ។

យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនផ្តល់ព័ត៌មានលម្អិត អំពីប្រព័ន្ធថ្មីនេះទេ។

ពាក់ព័ន្ធនឹងសព្វាវុធថ្មី នេះដែរ លោកឧត្តមសេនីយ៍ John Hyten អនុប្រធាននៃអគ្គសេនាធិការចម្រុះ របស់អាមេរិក ធ្លាប់បាន និយាយថា ប្រទេសរុស្ស៊ី ឥឡូវនេះមាន “អំណាចយោធា ដែលមិនគួរឱ្យជឿ” បន្ទាប់ពីការផ្លាស់ប្តូរ កងកម្លាំងប្រដាប់អាវុធ របស់ខ្លួនក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top