ព័ត៌មានអន្តរជាតិ

អ្នកជំនាញ អះអាងថា ចិននឹងបញ្ចេញ វត្តមាននាវា ផ្ទុកយន្តហោះចម្បាំងទី៣ របស់ខ្លួន ក្នុងពេលឆាប់ៗនេះ

បរទេស ៖ យោងតាមការអ្នកជំនាញ ដែលបានប្រើប្រាស់ ប្រព័ន្ធផ្កាយរណប ដើម្បីធ្វើការស្រាវជ្រាវ បានអះអាងថា ប្រទេសចិនកំពុងដំណើរ ការយ់ាងលឿនបំផុត ទៅលើកិច្ចការងារកសាងនាវា ផ្ទុកយន្តហោះថ្មីបំផុត របស់ ខ្លួនមួយគ្រឿងទេ ដែលសង្ស័យថា នឹងអាចបញ្ចប់ទៅយ៉ាងហោចណាស់ ក្នុងរយៈពេល៣ទៅ៦ខែ ខាងមុខនេះ ។

អ្នកជំនាញ ដែលមានប្រភព មកពីមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រអន្តរជាតិ ចំនួន៣នាក់ បានធ្វើការសន្និដ្ឋានដូចគ្នាថា នាវាផ្ទុកយន្តហោះខា្នតយក្សនេះ កំពុងស្ថិតនៅក្បែរផែ Jiangnan Shipyard ក្នុងទីក្រុងសៀងហៃ ក្នុងទីតាំងដែលត្រៀមខ្លួន ធ្វើដំណើរក្នុងទឹកបាន។

ទោះបីជាមិនទាន់ អាចអះអាងបានអំពីឈ្មោះ របស់នាវាក្តីប៉ុន្តែគួរឲ្យដឹងដែរថា មកដល់ពេលនេះកងកម្លាំងយោធា ជើងទឹករបស់ប្រទេសចិន ដែលជាកងកម្លាំងធំបំផុត លើសកលោកនោះបច្ចុប្បន្ន មាននាវា ផ្ទុកយន្តហោះចំនួនតែ២ គ្រឿងប៉ុណ្ណោះដែលមួយមាន ឈ្មោះថា Liaoning និងមួយទៀត មានឈ្មោះថា Shandong ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top