ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron រហូតដល់២១ករណី

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនសរុបនៅក្នុង ប្រទេសឥណ្ឌា មានអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលបង្កជំងឺកូវីដ-១៩ បានកើនឡើងថែមទៀត ចំនួន៧នាក់ កាលពីព្រឹកថ្ងៃអាទិត្យ នាំឲ្យកើនដល់ ២១នាក់ គិតត្រឹមពេលល្ងាច ។

ក្នុងអំឡុងពេលថ្ងៃ ករណីវីរុសបំប្លែងខ្លួនថ្មី Omicron ចំនួន៩នាក់ ត្រូវបានរាយការណ៍ពីទីក្រុង Jaipur រដ្ឋធានីនៃរដ្ឋ Rajasthan ភាគខាងលិច និង៧ករណីពីរដ្ឋ Maharashtra នៅភាគនិរតី ។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ តំបន់ Pimpri-Chinchwad នៃ Maharashtra បានចុះបញ្ជីករណីចំនួន៦ ខណៈដែលទីក្រុង Pune បានរាយការណ៍ករណី នៃការប្រែប្រួលកាលពីថ្ងៃអាទិត្យ ។

ប្រភេទនៃមេរោគ សំណាកមនុស្ស៩នាក់ នៃគ្រួសារមួយដែលមក Jaipur ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី៥ ខែធ្នូបានបញ្ជាក់ពីការឆ្លងវីរុស Omicron ។ នាយកដ្ឋានសុខភាពរបស់រដ្ឋ បានបំបែកមនុស្ស ដែលបានទាក់ទងជាមួយអ្នកជំងឺ Omicronចំនួន៩នាក់នេះ ដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។

ក្រៅពីនេះ មន្ទីរសុខាភិបាលរដ្ឋ Rajasthan បានលើកឡើងថា សំណាកសរុបចំនួន៣៤នាក់ ត្រូវបានធ្វើតេស្ត នៅក្នុងរដ្ឋ ដែលក្នុងនោះ ២៥បានធ្វើតេស្តអវិជ្ជមាន ។

ទន្ទឹមនឹងនេះដែរ ករណី២ត្រូវបានរាយការណ៍ពី រដ្ឋភាគខាងត្បូងនៅ Karnataka ១ករណីនៅ Gujarat ៨ករណីនៅ Maharashtra និង១ករណីនៅ ញ៉ូដេលី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top