ព័ត៌មានអន្តរជាតិ

Meta យល់ព្រមបង់ប្រាក់ទឹក ប្រាក់ ៩0 លានដុល្លារ លើភាពឯកជនភាព របស់ Facebook

សេនហ្វ្រេនស៊ីស្កូ ៖ កំណត់ត្រារបស់តុលាការបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកមេ Facebook គឺ Meta បានយល់ព្រមបង់ប្រាក់ចំនួន ៩0 លានដុល្លារ ដើម្បីដោះស្រាយបណ្តឹង ដែលមានរយៈពេល ១0 ឆ្នាំដោយចោទប្រកាន់ ថា ខ្លួនបានតាមដាន អ្នកប្រើប្រាស់អនឡាញ សូម្បីតែបន្ទាប់ ពីពួកគេបានចេញពីបណ្តាញសង្គម ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានដាក់ ក្នុង តុលាការរដ្ឋកាលីហ្វ័រញ៉ា ហើយប្រសិនបើមានការយល់ព្រម ដោយចៅក្រមនឹងដក នូវបណ្តឹង មួយក្នុងចំណោម បណ្តឹងជាច្រើន ដែលចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សបានលុកលុយឯកជន ភាពរបស់អ្នកប្រើប្រាស់ ។ អ្នកនាំពាក្យ Meta លោក Drew Pusateri បានប្រាប់ថា ការឈានដល់ការដោះស្រាយ ក្នុងករណីនេះមាន រយៈពេល ជាងមួយទសវត្សរ៍ ស្ថិតជាផលប្រយោជន៍ ដ៏ល្អបំផុត នៃសហគមន៍របស់យើង និងម្ចាស់ភាគហ៊ុន របស់យើង ហើយយើងរីករាយក្នុង ការឆ្លងកាត់បញ្ហានេះ ។

បណ្តឹងនេះបាន ចោទប្រកាន់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សបានបំពាន គោលការណ៍ណែនាំឯកជនភាព ដោយតាមដានការចូលមើល របស់អ្នកប្រើ ប្រាស់ របស់ខ្លួន ទៅកាន់គេហទំព័រ ខាងក្រៅ ដែលមានប៊ូតុង “like” របស់ Facebook ដើម្បីកំណត់គោលដៅការ ផ្សាយ ពាណិជ្ជកម្មកាន់ តែប្រសើរឡើង ។ យោងតាមឯកសារតុលាការថា ការតាមដាននោះផ្ទុយនឹងការធានា ដែលផ្តល់ឱ្យដោយហ្វេសប៊ុក នៅពេលនោះ ។
បណ្តឹង ដែលរួមបញ្ចូលគ្នារវាងរដ្ឋ និងសហព័ន្ធ តំណាងឲ្យមនុស្សដែលមានគណនី Facebook សកម្មនៅចន្លោះដើមឆ្នាំ២0១0 និងចុងឆ្នាំ ២0១១ ។ បើយោង តាមឯកសារច្បាប់ថា Facebook អាចប្រាប់ពីពេលដែលនរណាម្នាក់បានផ្ទុកទំព័រ ដែលបង្កប់ដោយខ្លឹមសារ របស់វា ដូចជាប៊ូតុង”like” ហើយអាចភ្ជាប់ទិន្នន័យត្រឡប់ទៅទម្រង់ របស់អ្នកប្រើប្រាស់វិញ ៕ដោយ៖លី ភីលីព

Most Popular

To Top