ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ប្រកាសចង់ឲ្យអាមេរិក បន្ថែមកម្លាំងយោធា នៅតាមតំបន់ក្បែរព្រំដែនរុស្សី

បរទេស៖ យោងតាមការចេញផ្សាយដោយ rt កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Warsaw ប្រទេសប៉ូឡូញបានបញ្ជាក់អំពីជំហ ចង់ឲ្យមន្ទីរប៉ង់តាហ្គោនក្នុងការបង្កើនវត្តមាន យោធារបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបយ៉ាងហោចណាស់៥០ ភាគរយបន្ថេមទៀត។

ការលើកឡើងដោយផ្ទាល់ពីសំណាក់ មេដឹកនាំប្រទេសប៉ូឡូញបានធ្វើការស្នើសុំឲ្យ សហរដ្ឋអាមេរិកសម្រេច បង្កើនចំនួនកងទ័ពនៅតំបន់អឺរ៉ុប ជាពិសេសតំបន់ ក្បែរ ទៅនឹងព្រំដែនជាមួយនឹងប្រទេសរុស្សី ខណៈដែលបច្ចុប្បន្នមានប្រមាណជា ១០ម៉ឺននាក់ រួចទៅហើយនោះ។

លោកឧបនាយករដ្ឋមន្ត្រីប៉ូឡូញលោក Jaroslaw Kaczynski ដែលបានថ្លែងជាមួយនឹងកាសែតអាល្លឺម៉ង់ Welt am Sonntag បានបន្តថា៖ ប្រទេសប៉ូឡញពិតជារីករាយខ្លាំងណាស់ ប្រសិនបើអាមេរិកនឹងបង្កើនកម្លាំងទ័ពរបស់ ខ្លួនក្នុងតំបន់អឺរ៉ុប ជាពិសេសទីតាំងមូលដ្ឋានទ័ពនៅភាគខាងកើត នៃសម្ព័ន្ធ មិត្តណាតូឲ្យបានពី១០ម៉ឺននាក់ទៅដល់១៥ម៉ឺននាក់ នាពេលអនាគតដើម្បីអាចទប់ទល់ទៅ នឹងសំពាធពីសំណាក់ប្រទេសរុស្សីបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top