អតីតប្រធានាធិបតីអាមេរិក George W Bush បានភ្លាត់មាត់និយាយថា ការលុកលុយប្រទេសអ៊ីរ៉ាក់ជាអំពើឃោរឃៅ និង អយុត្តិធម៌។ អតីតប្រធានាធិបតីអាមេរិករូបនេះ កំពុងនិយាយអំពីការឈ្លានពាន របស់រុស្ស៊ីមកលើអ៊ុយក្រែន ប៉ុន្តែជំនួសឲ្យការនិយាយថា អ៊ុយក្រែន លោកបែរជានិយាយថា អឺរ៉ាក់ទៅវិញ។
“កន្វះនៃការត្រួតពិនិត្យ និងសមតុល្យនៅក្នុងប្រទេសរុស្ស៊ី ហើយការសម្រេចចិត្ត របស់បុរសម្នាក់ ក្នុងការបើកការឈ្លានពាន ដោយអយុត្តិធម៌ និងឃោរឃៅទៅលើអ៊ីរ៉ាក់ ។ ខ្ញុំមានន័យថាអ៊ុយក្រែន”។ នេះជាពាក្យដែលលោក Bush បានថ្លែង ។
លោក Bush បានកែប្រែកំហុសរបស់ខ្លួនភ្លាមៗ ដោយគ្រវីក្បាល ពេលទស្សនិកជនសើច បន្ទាប់មកនិយាយលេងសើច អំពីអាយុរបស់លោក ។ ភាពច្របូកច្របល់បានកើតឡើង ខណៈដែលអតីតប្រធានាធិបតី អាមេរិករូបនេះ កំពុងថ្លែងសុន្ទរកថា នៅទីក្រុង Dallas ជាកន្លែង ដែលលោកបានរិះគន់ប្រព័ន្ធ នយោបាយរបស់រុស្ស៊ីថា មានភាពមិនច្បាស់លាស់ និងគ្មានលទ្ធិប្រជាធិបតេយ្យ ៕