ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់មនុស្ស រហូតដល់ជាង៤០នាក់ និងរបួសរាប់រយនាក់ នៅក្នុងហេតុការណ៍អគ្គីភ័យ និងផ្ទុះឆេះដ៏ខ្លាំងនៅឯឃ្លាំង ស្តុកទំនិញមួយ នៅបង់ក្លាដេស

ដាកា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា អគ្គីភ័យ និងការផ្ទុះដ៏ធំមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩នាក់ និងរាប់រយនាក់ទៀតរងរបួសនៅឯឃ្លាំងស្តុក ទំនិញមួយនៅជិតទីក្រុង Chittagong ប្រទេសបង់ក្លាដែស ។

មនុស្សរាប់រយនាក់ បានមកដល់ដើម្បីពន្លត់ភ្លើង ដែលកំពុងឆាបឆេះ នៅគ្រាដែលកុងទុយណឺមួយ ចំនួនបានផ្ទុះនៅទីតាំងក្នុងក្រុង Sitakunda ។

កុងទុយណឺទាំងនោះត្រូវបានគេគិតថា មានសារធាតុគីមីត្រូវបានរក្សាទុក នៅក្នុងកុងទុយណឺមួយចំនួន ។

អគ្គីភ័យនៅក្នុងតំបន់ឧស្សាហ៍កម្ម គឺជារឿងធម្មតា ក្នុងប្រទេសបង់ក្លាដែស ហើយជាញឹកញាប់ត្រូវបាន ស្តីបន្ទោសលើបទប្បញ្ញត្តិ សុវត្ថិភាពមិនបានល្អ ។

អ្នករងរបួសជាច្រើនត្រូវបានគេបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top