ព័ត៌មានអន្តរជាតិ

លោក Elon Musk ៖ រ៉ុក្កែតធុនធ្ងន់ខ្លាំងបំផុតតម្លៃ២១៦ លានដុល្លាររបស់ SpaceX នឹងបាញ់បង្ហោះផ្កាយរណប Starlink ដូចជាឧបករណ៍ចែកចាយ PEZ

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ជាមួយនឹងធុងបាសដែលមានទំហំប៉ុនហោប៉ៅភ្ជាប់ មកជាមួយនូវតួអង្គរីករាយជាច្រើន Pez គឺជាស្ករគ្រាប់ដ៏ពេញនិយមបំផុត មួយនៅជុំវិញពិភពលោក។


ឥឡូវនេះលោក Elon Musk បានទទួលយកការបំផុសគំនិតពី Pez សម្រាប់រ៉ុក្កែត Starship របស់លោក។ ស្ថាបនិក និងជានាយកប្រតិបត្តិ SpaceX បានចែករម្លែកចលនាថ្មីមួយបង្ហាញពីរបៀបរ៉ុក្កែត ដែលមានទម្ងន់ធ្ងន់តម្លៃ ២១៦ លានដុល្លារអាចបាញ់ចេញពីផ្កាយរណប Starlink ក្នុងលំហ ដូចជាបង្អែមនៅក្នុងឧបករណ៍ចែកចាយ Pez ។


លោក Musk បានចែករម្លែកគំនូរជីវចលរបស់ Starship ស្ថិតក្នុងសកម្មភាពនៅលើ Twitter ក្នុងសប្តាហ៍នេះ ហើយថែមទាំងបាននិយាយកំប្លែងថា SpaceX គួរតែបង្កើតគំរូ Starship ពិតប្រាកដដែលចែកចាយ pez សម្រាប់ហាងទំនិញរបស់យើង។ Starship គឺជាគ្រាប់រ៉ុក្កែតដែកអ៊ីណុកអាចប្រើឡើងវិញបានរបស់ SpaceX ត្រូវបានរចនាឡើងដើម្បីដឹកទាំងនាវិក និងទំនិញទៅកាន់ឋានព្រះច័ន្ទ និងសូម្បីតែភពអង្គារនាពេលអនាគត។


SpaceX ពន្យល់ថា Starship នឹងក្លាយជាយានបាញ់បង្ហោះដ៏មានឥទ្ធិពលបំផុត ដែលមិនធ្លាប់មានក្នុងពិភពលោកដែលផលិតឡើង ដោយមានសមត្ថភាពផ្ទុកលើសពី ១០០តោនទៅកាន់គន្លងផែនដី។ឥឡូវនេះ គំនូរជីវចលថ្មីមួយបានបង្ហាញក្នុងអំឡុងពេលកិច្ចប្រជុំ All-Hands របស់ SpaceX នៅថ្ងៃទី ៥ ខែមិថុនា មុនពេលត្រូវបានចែករម្លែកនៅលើ Twitter ដោយ Musk បានបង្ហាញថា SpaceX គ្រោងនឹងប្រើប្រាស់ Starship ដើម្បីដាក់ពង្រាយផ្កាយរណប Starlink ជំនាន់ក្រោយរបស់ខ្លួន៕

ដោយ៖លី ភីលីព

Most Popular

To Top