ព័ត៌មានអន្តរជាតិ

ជំងឺអុកស្វា ៖ វ៉ាក់សាំង គួរចាក់ឲ្យបុរស ស្រឡាញ់ភេទដូចគ្នា និងមនុស្សប្រុស ដែលមានហានិភ័យខ្ពស់ នៃការប៉ះពាល់

អង់គ្លេស ៖ នេះបើតាមទីភ្នាក់ងារ សន្តិសុខសុខភាពអង់គ្លេស បានឲ្យដឹងថា ការចាក់វ៉ាក់សាំង គួរតែត្រូវបានផ្តល់ ជូនដល់បុរស ស្រឡាញ់ភេទដូចគ្នា និងមនុស្សស្រឡាញ់ភេទដូចគ្នា ដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺអុកស្វា យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

សកម្មភាពត្រូវបាន ណែនាំឲ្យផ្តល់ថ្នាំបង្ការ ជំងឺអុកស្វា Imvanex បង្ហាញថា មានប្រសិទ្ធភាពប្រឆាំង នឹងមេរោគ ។ UKHSA បាននិយាយថា វេជ្ជបណ្ឌិតអាចណែនាំការ ចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានដៃគូច្រើន ចូលរួមក្នុងការរួមភេទ ជាក្រុម ឬចូលរួមការរួមភេទ នៅនឹងកន្លែង ។
នរណាម្នាក់អាចឆ្លង ជំងឺ អុកស្វា ប៉ុន្តែទីភ្នាក់ងារនេះ បាននិយាយថា ទិន្នន័យបង្ហាញពី កម្រិតខ្ពស់ នៃការឆ្លងនៅក្នុងបណ្តាញ ផ្លូវភេទរបស់បុរស ស្រឡាញ់ភេទដូចគ្នា អ្នកស្រលាញ់ ភេទដូចគ្នា និងបុរសផ្សេងទៀត ដែលរួមភេទជាមួយបុរស ។

ជំងឺអុកស្វា មិនត្រូវបានចាត់ថ្នាក់ ជាការឆ្លងតាមផ្លូវភេទទេ ប៉ុន្តែអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធកើតឡើង ក្នុងពេលរួមភេទ ។ មាន ៧៩៣ករណី បានបញ្ជាក់នៅចក្រភពអង់គ្លេស គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ហើយ៧៦៦ នៅចក្រភពអង់គ្លេស ១៨ករណីនៅស្កុតឡែន ៣ករណីនៅអៀរឡង់ខាងជើង និង ៦ករណីនៅវេលស៍ ។

យុទ្ធសាស្ត្រនេះ ត្រូវបានអនុម័ត ដោយគណៈកម្មាធិការចម្រុះ ស្តីពីការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (JCVI) ដែលបានដឹកនាំវិធីសាស្រ្ត របស់ចក្រភពអង់គ្លេស ចំពោះការចាក់វ៉ាក់សាំង COVID ៕ដោយ៖លីភីលីព

Most Popular

To Top