ព័ត៌មានអន្តរជាតិ

នាង Lisa និងលោក V របស់ BTS បញ្ចេញក្បាច់រាំ យ៉ាងចាស់ដៃនៅ CELINE’s After Party ក្នុងទីក្រុងប៉ារីស

ទីក្រុងប៉ារីស ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនារី នាង Lisa សមាជិកក្រុម BLACKPINK និងតារាចម្រៀងប្រុស លោក V របស់ BTS ត្រូវបានគេប្រទះឃើញ កំពុងរាំយ៉ាងសប្បាយរីករាយ នៅកម្មវិធី CELINE’s after party ក្នុងទីក្រុងប៉ារីស ។

កាលពីថ្ងៃទី ២៨ ខែមិថុនា គណនីប្លុកតន្ត្រីប៉ុប Spin ឬ Bin Music បានបង្ហោះវីដេអូពីរទៅទំព័រ Twitter ផ្លូវការរបស់ពួកគេ ដែលពួកគេបានបង្ហាញនាង Lisa របស់ BLACKPINK និងលោក V pole របស់ BTS រាំនៅឯពិធីជប់លៀងរបស់ CELINE ក្នុងទីក្រុងប៉ារីស។ នៅក្នុងវីដេអូដំបូង គេឃើញនាង Lisa ព្យាយាមបង្វិលជុំវិញបង្គោល បន្ទាប់ពីបរាជ័យ លើកទីមួយ នាង Lisa លើកម្រាមដៃមួយ ហើយមាត់ពាក្យថា “មួយបន្ថែមទៀត” ហើយមិនយូរប៉ុន្មាន ក៏ទទួលបានជោគជ័យ សម្រាប់លើកទី២របស់នាង ។

ចំណែកវីដេអូទី២ លោក V របស់ BTSវិញត្រូវបានគេឃើញដោយអៀនខ្មាស កាន់បង្គោលនៅពេលលោកវិលជុំវិញ ដោយជោគជ័យ ទោះបីជាមានបុគ្គលម្នាក់ទៀត នៅលើបង្គោលជាមួយ លោកក៏ដោយ ៕ដោយ៖លី ភីលីព

Most Popular

To Top