ព័ត៌មានអន្តរជាតិ

រលកកម្ដៅ ៖ ចក្រភពអង់គ្លេស ត្រូវការសម្របខ្លួន ទៅនឹងសីតុណ្ហភាព កើនឡើងកាន់តែច្រើន

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា សីតុណ្ហភាព ដែលយើងកំពុងស៊ូទ្រាំ ឥឡូវនេះនឹងមិនគួរ ឲ្យកត់សម្គាល់ទេ ក្នុងប្រទេសមួយចំនួន ប៉ុន្តែហេដ្ឋារចនា សម្ព័ន្ធ របស់ចក្រភពអង់គ្លេស មិនត្រូវបានសាងសង់ឡើង សម្រាប់សីតុណ្ហភាពកំពុង តែឆេះខ្លាំងនៅប្រទេសនោះទេ ។

ចក្រភពអង់គ្លេស មិនត្រូវបានសាងសង់ សម្រាប់ កម្ដៅនេះឡើយ ។ បណ្តាញផ្លូវដែក របស់យើង ត្រូវបានវិស្វកម្ម សម្រាប់តែសីតុណ្ហភាព រហូតដល់៣០អង្សាសេ ហើយមានតែផ្លូវយុទ្ធសាស្ត្រ ពាក់កណ្តាលរបស់យើងប៉ុណ្ណោះ ត្រូវបានដាក់លើសម្ភារៈធន់នឹងកម្ដៅ ។
ហើយក្នុងរយៈពេល ៥ ឆ្នាំ ដល់ឆ្នាំ ២០២១ ផ្ទះចំនួន ៥៧0,000ខ្នងត្រូវបានសាងសង់នៅចក្រភពអង់គ្លេស ដែលមិនស័ក្តិសមទាំងស្រុង ទៅនឹងសីតុណ្ហភាពខ្ពស់បានដុត ក្នុងអនាគត របស់យើង ។ រលកកម្ដៅកំពុងធ្វើឲ្យយើង ខាតបង់រួចទៅហើយ វាមិនមែនគ្រាន់ តែជាមនុស្សបាត់បង់ជីវិត នោះទេ មនុស្សប្រហែល ២,000 នាក់ក្នុងមួយឆ្នាំ បានស្លាប់ដោយសារកម្ដៅ៕ដោយ៖លី ភីលីព

Most Popular

To Top