ព័ត៌មានអន្តរជាតិ

អ្នកលេងអ៊ីនធើណេត កូរ៉េរន្ធត់ចិត្តពេលមើលវីដេអូ អេក្រង់ធ្លាក់ពីលើអ្នករាំ ពេលប្រគំតន្ត្រីនៅហុងកុង

ហុងកុង៖កូរ៉េ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នេះជាសុបិនអាក្រក់បំផុត ដែលគ្មានសិល្បករណាម្នាក់ចង់ជួប ដែលវីដេអូមួយកំពុងចរាចរ លើបណ្តាញអ៊ីនធើណេតថត បាននូវគ្រាដ៏រន្ធត់មួយ ចំពោះអេក្រង់វីដេអូដ៏ធំមួយ ព្យួរពីលើឆាកបានធ្លាក់មក លើអ្នករាំកំពុងសម្ដែងនៅខាងក្រោម ។

Mirror ជាក្រុមតន្រ្តីក្មេងប្រុសមកពីហុងកុង បានស្ថិតនៅចំកណ្តាល នៃព្រឹត្តិការណ៍ដ៏រន្ធត់នេះ ក្នុងអំឡុងពេលការប្រគុំតន្ត្រី របស់ពួកគេនៅ The Hong Kong Coliseum កាលពីថ្ងៃទី ២៨ ខែកក្កដា ។ អេក្រង់វីដេអូដ៏ធ្ងន់មួយ ដែលព្យួរពីលើឆាកបានធ្លាក់ចំពីលើ អ្នកសម្ដែងនៅខាងក្រោមវា។
សមាជិកម្នាក់ នៃក្រុមរាំត្រូវបានគេឃើញសង្កត់ ដោយផ្ទាល់ និងខ្ទាស់ដោយអេក្រង់ដ៏ធំ ខណៈ២នាក់ផ្សេងទៀត ក៏ត្រូវបានបុកផងដែរ ខណៈអេក្រង់ ធ្លាក់ចុះពីក្រោយ ។ ការប្រគុំតន្ត្រីត្រូវបានផ្អាកភ្លាមៗ ហើយបុគ្គលទាំង៣នាក់ ត្រូវបានសង្កត់ ដោយអេក្រង់វីដេអូ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។ បច្ចុប្បន្ននេះមិនទាន់មានព័ត៌មាន ទាន់ហេតុការណ៍ថា សមាជិកណាខ្លះត្រូវ រងរបួស ឬស្ថានភាពរបួសនោះទេ៕ដោយ៖លី ភីលីព

Most Popular

To Top