ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ៖ ទីក្រុង Hanover បិទភ្លើង និងទឹកក្តៅ ខណៈទីក្រុងនេះ ទប់ទល់នឹងវិបត្តិ ថាមពលរដូវរងា

ទីក្រុង Hanover ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា វិធានការសន្សំសំចៃ ឧស្ម័នផ្សេងទៀត ដែលត្រូវបាន ណែនាំក្នុងទីក្រុង Hanover រួមមានការបិទ ប្រភពទឹកសាធារណៈ និងការបញ្ឈប់ការបំភ្លឺអគារសំខាន់ៗ ដូចជាសាលាក្រុង នៅពេលយប់ ។

ទីក្រុង Hanover របស់អាល្លឺម៉ង់ បាននាំមក នូវច្បាប់សន្សំសម្ចៃ ថាមពលថ្មីដ៏តឹងរឹង ខណៈការភ័យខ្លាចកើនឡើង ចំពោះវិបត្តិថាមពល រដូវរងា ដែលបង្កឡើង ដោយលោក Vladimir Putin កាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ។ មន្ត្រីនឹងកាត់ផ្តាច់ទឹកក្តៅ ក្នុងអគារសាធារណៈ អាងហែលទឹក សាលកីឡា និងកន្លែងហាត់ប្រាណ ។

វិធានការសន្សំសំចៃហ្គាស ផ្សេងទៀត រួមមានការបិទប្រភពទឹកសាធារណៈ និងការបញ្ឈប់ការបំភ្លឺអគារធំៗ ដូចជាសាលាក្រុង នៅពេលយប់។ អភិបាលក្រុង Belit Onay បានសរសេរថា គោលបំណង គឺដើម្បីកាត់បន្ថយការ ប្រើប្រាស់ថាមពល របស់យើង ១៥ ភាគរយ ។ នេះគឺជាប្រតិកម្ម ចំពោះកង្វះឧស្ម័ននឹងកើតឡើង ដែលបង្កបញ្ហាប្រឈមធំ សម្រាប់ក្រុង ជាពិសេសសម្រាប់ទីក្រុងធំមួយដូចជា Hanover ៕ ដោយ៖លី ភីលីព

Most Popular

To Top