ព័ត៌មានអន្តរជាតិ

ភាពតានតឹង រវាងអាមេរិក និងចិន លើកោះតៃវ៉ាន់ អាចជំរុញឱ្យជប៉ុន បង្កើនការចំណាយលើវិស័យការពារជាតិ

តូក្យូ៖ ដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានបង្កឱ្យមានភាពតានតឹង ឆ្លងច្រកសមុទ្រ និងធ្វើឱ្យប្រទេសចិន ខឹងសម្បារ ខណៈពេលដែលកំពុង ធ្វើឱ្យមានផលប៉ះពាល់ ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប៉ុន្តែវាក៏អាចជំរុញឱ្យប្រទេសជប៉ុន បង្កើនការចំណាយលើផ្នែកយោធាផងដែរ នៅពេលដែលទីក្រុងតូក្យូផ្លាស់ទី ដើម្បីពង្រឹងការការពាររបស់ខ្លួន។

ប្រតិកម្មខឹងសម្បារជាបន្តបន្ទាប់ពីប្រទេសចិន បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត របស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ ក្នុងរយៈពេល ២៥ឆ្នាំត្រូវបានធ្វើឡើងដោយផ្គើននឹងការព្រមាន ម្តងហើយម្តងទៀតពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជារបស់ខ្លួន។

ជាមួយនឹងលោកស្រី Pelosi បានសន្យាថានឹងមានការប្តេជ្ញាចិត្ត “ដែកថែប” របស់សហរដ្ឋអាមេរិក ក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ កាលពីថ្ងៃពុធជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ប្រទេសចិនត្រូវបានគេរំពឹងថា នឹងពង្រឹងកម្លាំងយោធារបស់ខ្លួន នៅពេលដែលខ្លួនមានឥរិយាបថក្នុងការស្វែងរក ការបង្រួបបង្រួមឡើងវិញ។

លោក Tai Wan-chin សាស្ត្រាចារ្យកិត្តិយស នៅសាកលវិទ្យាល័យ Tamkang ក្នុងទីក្រុង New Taipei បានឲ្យដឹងថា “ការគំរាមកំហែងកាន់តែខ្លាំង ដល់សន្តិសុខរបស់តៃវ៉ាន់ ដោយរដ្ឋាភិបាល ក្រុងប៉េកាំង ទំនងជាធ្វើឲ្យរដ្ឋាភិបាលជប៉ុន និងមតិសាធារណៈគាំទ្រ កាន់តែខ្លាំងលើគោលនយោបាយមួយ “។

ដោយសារកោះតៃវ៉ាន់ ស្ថិតនៅចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រ ពីកោះមួយនៅក្នុងខេត្តភាគខាងត្បូង នៃកោះអូគីណាវ៉ា របស់ប្រទេសជប៉ុន ក្តីបារម្ភក៏កំពុងកើនឡើង នៅក្នុងទីក្រុងតូក្យូ ជុំវិញស្ថានការណ៍តានតឹង កាន់តែខ្លាំងឡើង។

លោក Tai បានលើកឡើងថា ដំណើរទស្សនៈកិច្ចរបស់លោកស្រី Pelosi ថែមទាំងអាចផ្តល់សន្ទុះយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីពិនិត្យឡើងវិញនូវមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញសន្តិភាព របស់ប្រទេសជប៉ុន ដែលលុបចោលសង្រ្គាម ក្នុងរយៈពេលមួយទសវត្សរ៍។

គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Fumio Kishida បាននឹងកំពុងសម្លឹងរកមើល ការបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដល់ចំនួនស្មើនឹង ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬច្រើនជាងនេះ ដែលជាគោលដៅដែលសមាជិក នៃសន្ធិសញ្ញាអង្គការអាត្លង់ទិកខាងជើង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top