ទីក្រុង St Ives ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កម្រាលព្រំនៃហ្វូង សត្វក្តាមពីងពាងមានសារ ធាតុពុលប្រមូលផ្តុំគ្នា ក្នុងទឹករាក់នៅទីក្រុង St Ives កាន់តែមានជាទូទៅក្នុងរដូវក្តៅ ដោយសារការកើនឡើង នៃសីតុណ្ហភាពសមុទ្រ បណ្តាលមកពីការប្រែប្រួល អាកាសធាតុ។

ក្តាមពិសរាប់ពាន់ក្បាល បានវាយលុកឆ្នេរ Cornwall ដោយស្រក់សម្បក របស់វាមុនពេលត្រឡប់ ទៅជម្រៅសមុទ្រវិញ ។ ក្តាមពីងពាង អាចស្គាល់បានភ្លាមៗ សម្រាប់ជើងវែង និងក្រញ៉ាំជើង របស់វា ហើយមានពិស ដែលមានជាតិពុល ដល់សត្វព្រៃ ប៉ុន្តែគ្មានគ្រោះថ្នាក់ ដល់មនុស្សឡើយ។
នៅពេលក្តាមស្រោប សម្បក របស់វា ពួកវាត្រឡប់ទៅជម្រៅ ៣00 ហ្វីត ដោយបន្សល់ទុកនូវទឹកថ្លា សម្រាប់អ្នកដែលសង្ឃឹមថា នឹងជិះទូកលេងក្នុងទឹក ។
លោក Kate Lowe ជាអ្នកថតរូបតាមសមុទ្រ បានថតយកព្រឹត្តិការណ៍នេះ ក្នុងសប្តាហ៍តែមួយស្ត្រីអ្នកមុជទឹកម្នាក់ ត្រូវបានត្រីឆ្លាមពណ៌ខៀវខាំ បន្ថែមទៀតនៅជុំវិញ ឆ្នេរសមុទ្រ Cornish នៃរដ្ឋ Penzance ។
លោក Kate បាននិយាយថា ខ្ញុំទៅ Snorkell ភាគច្រើនពេញ មួយឆ្នាំ ប៉ុន្តែខ្ញុំមិនដែលឃើញក្តាមពីងពាង ក្នុងចំនួនបែបនេះទេ។ នៅពេលដែលយើងឡើង លើឆ្នេរ វាមើលទៅដូចជាមានថ្មខ្មៅ ជាច្រើននៅក្រោមផ្ទៃ ៕ដោយ៖លី ភីលីព
