ព័ត៌មានអន្តរជាតិ

ប្រទេសចិន បាញ់បង្ហោះផ្កាយរណបថ្មី ចំនួន ១៦ គ្រឿង

ក្រុង Taiyuan ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិន កាលពីថ្ងៃពុធបានបញ្ជូនផ្កាយរណបថ្មី ចំនួន ១៦ គ្រឿងទៅកាន់លំហអាកាស ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើង ។

ផ្កាយរណបរួមមានផ្កាយរណប Jilin 1 Gaofen 03D09 និងផ្កាយរណប Yunyao 1 04-08 ត្រូវបានបាញ់បង្ហោះ ដោយរ៉ុក្កែត Long March 6 នៅម៉ោង ១២:៥០ នាទីរសៀលម៉ោង នៅទីក្រុងប៉េកាំង ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុក ដោយជោគជ័យ ។

ផ្កាយរណបថ្មីនេះ ត្រូវបានប្រើជាចម្បងក្នុងវិស័យ ដូចជាការចាប់សញ្ញាពី ចម្ងាយពាណិជ្ជកម្ម និងរូបភាពបរិយាកាស ។ ការបាញ់បង្ហោះនេះ បានកត់សម្គាល់បេសកកម្មលើកទី ៤៣២ សម្រាប់រ៉ុក្កែត ដឹកជញ្ជូន Long March ៕ ដោយ៖លី ភីលីព

Most Popular

To Top