ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាអាមេរិក ប្រចាំរបស់យោធាអ៊ុយក្រែន បង្ហាញគោលដៅសង្រ្គាម និងអំពាវនាវទៅ កាន់រដ្ឋលោកខាងលិច បន្តបញ្ជូនអាវុធ

បរទេស ៖ អ៊ុយក្រែននឹងបដិសេធ មិនចរចាជាមួយរុស្ស៊ី និងប្រយុទ្ធ ដើម្បីត្រឡប់ទៅព្រំដែនឆ្នាំ ១៩៩១ របស់ខ្លួន ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតឯករាជ្យ មុនការដួលរលំ នៃសហភាពសូវៀត នេះបើយោងតាមលោក Dan Rice ពលរដ្ឋអាមេរិកាំងម្នាក់ ដែលផ្តល់ប្រឹក្សា ដល់មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធរបស់ក្រុងគៀវ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ លោក Rice បានអំពាវនាវ ទៅកាន់រដ្ឋលោកខាងលិចសម្រាប់ការបញ្ជូនអាវុធបន្ថែមទៅកាន់អ៊ុយក្រែន ដោយបន្ថែមថា ខណៈដែលប្រទេសនេះ ត្រូវការប្រព័ន្ធការពារដែនអាកាស និងយន្តហោះយ៉ាងខ្លាំង ប៉ុន្តែអ៊ុយក្រែនមិនមានចំណាប់ អារម្មណ៍លើផ្នែកការទូត ជាមួយទីក្រុងម៉ូស្គូនោះទេ។

លោក Rice បានអះអាងថា៖ «តាមគំនិតខ្ញុំ [រុស្ស៊ីកំពុង] ព្យាយាមចូលតុចរចា ដើម្បីព្យាយាមត្រឡប់ទៅបន្ទាត់ឆ្នាំ ២០១៤»។ “អ៊ុយក្រែននឹងមិនមានវាទេ។ អ៊ុយក្រែនចង់បានទឹកដីទាំងអស់ របស់ពួកគេត្រឡប់មកវិញ ត្រឡប់ទៅបន្ទាត់ ‘៩១»៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top