ព័ត៌មានអន្តរជាតិ

អាមេរិក ៖ យន្តហោះធុនតូច មួយគ្រឿង ហោះបុកប៉មបញ្ជូនតង់ស្យុង នាំឱ្យផ្ទះរាប់ម៉ឺនខ្នង គ្មានអគ្គិសនីប្រើប្រាស់

បរទេស ៖ យន្តហោះធុនតូចមួយគ្រឿង ដែលដឹកមនុស្សពីរនាក់នៅលើនោះ បានធ្លាក់ហោះបុក ទៅក្នុងប៉មបញ្ជូន តង់ស្យុង ដែលបណ្តាល ឱ្យដាច់ចរន្តអគ្គិសនីនៅទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរបានទាក់ទង អ្នកបើកយន្តហោះ និងអ្នករួមដំណើរ នៃយន្តហោះដោយបញ្ជាក់ថា អ្នកទាំងពីរនៅមានជីវិត បន្ទាប់ពីឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៦ និង ១៥ នាទីល្ងាច ម៉ោងក្នុងស្រុក។

ប៉ូលិសបានបិទតំបន់នោះ និងបានជំរុញអ្នកស្រុកឱ្យ នៅឆ្ងាយពីបង្គោលប៉ម ដោយព្រមានថា ខ្សែភ្លើងមួយចំនួននៅមានចរន្តនៅឡើយ ។ ប្រហែលមួយម៉ោងក្រោយមក ក្រុមអ្នកឆ្លើយតបដំបូង បានធ្វើការជួយសង្គ្រោះមនុស្សពីរ ដែលជាប់គាំងជាប់ជាមួយខ្សែភ្លើង ដោយបានព្យួរយន្តហោះ នោះប្រហែលកម្ពស់ ៣០ ម៉ែត្រ នៅលើអាកាស។

ក្រុមហ៊ុនថាមពលអគ្គិសនី Potomac បាននិយាយថា ឧបទ្ទវហេតុនេះបានធ្វើឱ្យផ្ទះរាប់ម៉ឺនខ្នង គ្មានអគ្គិសនីប្រើប្រាស់ នៅទូទាំងតំបន់ភាគខាងជើង Montgomery County ៕

Most Popular

To Top