ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​ ៖ សង្គ្រាមនៅកោះតៃវ៉ាន់ នឹងមិនមានអ្នកទទួល ជ័យជំនះឡើយ

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអូស្ត្រាលី លោកស្រី Penny Wongកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាសង្គ្រាម ដែលនឹងអាចកើតឡើងលើទឹកដីកោះតៃវ៉ាន់ នឹងក្លាយទៅជាមហន្តរាយ សម្រាប់យើងទាំងអស់គ្នា ហើយប្រាកដណាស់នឹងគ្មានអ្នកណាម្នាក់ ជាអ្នកទទួលជ័យជំនះនោះឡើយ ។

លោកស្រីក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋាភិបាលទីក្រុង Canberra នឹងមានកិច្ចការងារ ជាអទិភាពមួយ ដើម្បីសម្របសម្រួល និងធ្វើឲ្យសំពាធកំដៅធ្លាក់ចុះ រវាងប្រទេសចិននិងសហរដ្ឋអាមេរិក ជុំវិញបញ្ហាមួយនេះ ។

ថ្លែងទៅកាន់សន្និសិទ កាសែតមួយ លោកស្រីក៏បានស្តីបន្ទោស ទៅលើកាសែតចំនួន២ ដែលតែងតែបានបង្កនិងធ្វើឲ្យប៉ះពាល់ ដល់បន្ទាត់ព្រំដែនក្រហម នៃបញ្ហាជម្លោះនៅកោះ តៃវ៉ាន់ផងដែរ ហើយបានហៅវាថា គឺជាហ្គេមដ៏គ្រោះថ្នាក់បំផុតមួយ ។

លោកស្រីបានបន្តពន្យល់ទៀតថា អូស្ត្រាលីបានដាក់ការប្រឆាំងដាច់ខាត ចំពោះការសម្រេចចិត្តជាឯកតោភាគី ចំពោះជម្លោះហើយរដ្ឋាភិបាលអូស្ត្រាលី មិនចងឃើញមានជម្លោះ រវាងមហាអំណាចចិន និងអាមេរិកកើតឡើងនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top