ព័ត៌មានអន្តរជាតិ

អ៊ីតាលីថា ខ្លួនគ្មានសង្គ្រាម ជាមួយរុស្ស៊ីនោះទេ និងបានបដិសេធបញ្ជូន កងទ័ពទៅកាន់ប្រទេស អ៊ុយក្រែន

AFP

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីតាលី «មិនមានសង្រ្គាមជាមួយរុស្ស៊ីទេ» ហើយមិនមានគម្រោងបញ្ជូន កងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន នោះដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការកត់សម្គាល់នេះគឺ ជាផ្នែកមួយនៃរលកនៃការបដិសេធ ពីបណ្តាប្រទេសជាសមាជិក របស់អង្គការណាតូអំពីការរក្សាទុកផែនការ ណាមួយក្នុងការដាក់ពង្រាយកងទ័ពជំនួស ទីក្រុងគៀវក្នុងការប្រយុទ្ធ របស់ខ្លួនប្រឆាំង នឹងទីក្រុងម៉ូស្គូ។ លោក Tajani បានទទូចថា ការគាំទ្របន្តរបស់អ៊ីតាលីសម្រាប់អ៊ុយក្រែន គឺមិនរួមបញ្ចូលជម្រើស បែបនេះទេ។

លោកបានពន្យល់ថា “នៅពេលយើងនិយាយអំពីការ បញ្ជូនកងទ័ព យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះយើងមិនត្រូវធ្វើឱ្យមនុស្សគិតថា យើងកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី”នោះទេ ។

ជម្លោះនយោបាយត្រូវបានបង្កឡើង ដោយការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានធ្វើកាលពីថ្ងៃចន្ទ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ របស់បណ្តាមេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស លោក Macron បាននិយាយថា ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ដោយអង្គការណាតូ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត គឺមិនអាចបដិសេធបានទេ។

លោកបានបញ្ជាក់ថា៖ «មិនមានការឯកភាពគ្នា ក្នុងថ្ងៃនេះក្នុងការបញ្ជូនទ័ពតាមលក្ខណៈផ្លូវការនោះទេ» លោកបានបញ្ជាក់បន្ថែមថា លោកខាងលិចមិនគួរបញ្ឈប់អ្វីដើម្បីរារាំង រុស្ស៊ីពីការទទួលជ័យជម្នះក្នុងជម្លោះនោះទេ។

សេចក្តីថ្លែងការណ៍នេះបានជំរុញឱ្យសហរដ្ឋអាមេរិក និងសមាជិកណាតូមួយចំនួនទៀតបដិសេធជាសាធារណៈនូវលទ្ធភាពបែបនេះ ដោយអគ្គលេខាធិការប្លុកនេះ គឺលោក Jens Stoltenberg បានសង្កត់ធ្ងន់ថា “មិនមានផែនការសម្រាប់កងទ័ពប្រយុទ្ធរបស់ណាតូនៅលើដីនៅអ៊ុយក្រែនទេ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top