ព័ត៌មានអន្តរជាតិ

អតីតអនុប្រធានតំបន់ទី៤ នៃរដ្ឋ Mississippi សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសឱ្យជាប់គុក ៤០ឆ្នាំ ពីបទធ្វើទារុណកម្មលើបុរសស្បែកខ្មៅពីរនាក់

VOA

បរទេស៖ អតីតអនុប្រធានតំបន់ទី៤ នៃរដ្ឋ Mississippi សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសកាលពីថ្ងៃពុធ ឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ៤០ឆ្នាំ សម្រាប់ផ្នែករបស់គាត់ក្នុងការធ្វើទារុណកម្មប្រកាន់ជាតិសាសន៍លើបុរសស្បែកខ្មៅពីរនាក់ ដោយក្រុមមន្ត្រីស្បែកស ដែលហៅខ្លួនឯងថា “ក្រុម Goon Squad ឬ ជាក្រុមមនុស្ស ដែលជារឿយៗមានសមាសភាពនៃឧក្រិដ្ឋជនដែលត្រូវបានជួលដើម្បីបំភិតបំភ័យ និងវាយលុកក្រុមផ្សេង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា Christian Dedmon អាយុ ២៩ ឆ្នាំមិនបានមើលទៅ ជនរងគ្រោះនោះទេ ក្នុងពេលលោកបានសុំទោសហើយនិយាយថា លោកនឹងមិនអត់ទោសឱ្យខ្លួនឯងនោះទេ សម្រាប់ការឈឺចាប់ ដែលគាត់បានបង្កឡើង។

អតីតមន្ត្រីទាំង៦នាក់ ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនេះ បានសារភាពកំហុសកាលពីឆ្នាំមុន ដោយបានសារភាពថា ពួកគេបានដាក់បន្ទុកលើ លោក Michael Corey Jenkins និង Eddie Terrell Parker ពីបទធ្វើទារុណកម្មការរើសអើង ជាតិសាសន៍ជាច្រើននៅក្នុងខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីអ្នកជិតខាងបានប្តឹងថា បុរសទាំងពីរនាក់នោះស្នាក់នៅក្នុងផ្ទះជាមួយស្ត្រីស្បែកសម្នាក់ ។ រដ្ឋអាជ្ញាបាននិយាយថា Dedmon បានទះកំផ្លៀងបុរសស្បែកខ្មៅនោះ ដោយឧបករណ៍សិច ហើយគំរាមធ្វើបាបពួកគេ ជាមួយប្រដាប់នោះទៀតផង។

ចៅក្រមស្រុកអាមេរិក លោក Tom Lee បាននិយាយកាលពីថ្ងៃពុធថា Dedmon បានអនុវត្ត “ការវាយប្រហារដ៏គួរឱ្យតក់ស្លុត ព្រៃផ្សៃ និងឃោរឃៅបំផុត” ប្រឆាំងនឹង Jenkins និង Parker និងប្រឆាំងនឹងបុរសស្បែកសក្នុងអំឡុងពេលបញ្ឈប់ចរាចរ កាលពីប៉ុន្មានសប្តាហ៍មុន។

Jenkins ដែលមានស្បែកខ្មៅ នៅតែមានបញ្ហាក្នុងការនិយាយដោយសារតែការរងរបួសរបស់គាត់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលអានដោយមេធាវីរបស់គាត់ថា សកម្មភាពរបស់ Dedmon គឺជាអំពើថោកទាបបំផុតក្នុងចំណោមអ្នកដែលវាយប្រហារគាត់៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top