ព័ត៌មានអន្តរជាតិ

អង្គការ NASA និងក្រុមហ៊ុន Boeing ពន្យាពេលបង្ហោះយានបញ្ជូន សហសេវឹកលើកដំបូង ទៅកាន់ស្ថានីយអវកាសអន្តរ ជាតិ

The New York time

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារបានឲ្យដឹង កាលពីថ្ងៃអង្គារថា អង្គការ NASA និង Boeing ឥឡូវនេះមិនបានបាញ់ បង្ហោះនៅថ្ងៃអង្គារនេះថា ដោយពន្យាការបាញ់ បង្ហោះនៅថ្ងៃទី២១ ឧសភាវិញ សម្រាប់ការបាញ់បង្ហោះ ដែលជាបេសកកម្ម លើកដំបូងនៃការបញ្ជូនសហសេវឹកតាមយានអវកាស Starliner ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ។

យន្តហោះត្រូវបានកំណត់កាលបរិច្ឆេទ ដើម្បីធ្វើការបាញ់បង្ហោះ តាមរយៈគ្រាប់រ៉ុក្កែត Atlas V នៅថ្ងៃទី៦ ឧសភា ចេញពីស្ថានីយអវកាស Cape Canaveral នៅរដ្ឋផ្លរីដា ។

ការបាញ់បង្ហោះមានបំណងត្រូវខកខាន ដោយសារបញ្ហាបច្ចេកទេស ។

យោងតាមអង្គការ NASA នៅថ្ងៃទី១១ ខែឧសភា ក្រុមការងារ ULA បានទទួលជោគជ័យ បានជំនួសដោយសម្ពាធនៃវត្ថុរាវ អុកស៊ីសែននៅលើគ្រាប់រ៉ុក្កែត Atlas V ។ ក្រុមការងារក៏បង្ហាញអំពីការធ្វើឲ្យមានសម្ពាធជាថ្មី និងប្រព័ន្ធវិសុទ្ធកម្ម និងបានធ្វើ តេស្តថ្មី ដែលបង្ហាញថា ធម្មតាវិញ ។

ក្រុមការងារ កំពុងធ្វើការ ដើម្បីដោះស្រាយការលេចធ្លាយតិចតួច ដែលបានរកឃើញនៅក្នុងយានអវកាស និងបានត្រួតពិនិត្យមើល ពីប្រព័ន្ធប្រតិកម្ម ។

អង្គការ NASA និងក្រុមហ៊ុន Boeing បានធ្វើតេស្ត លើការផលិតយានអវកាស និងបានធ្វើការដំណោះស្រាយ បញ្ហានៃការប្រតិបត្តិការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top