ព័ត៌មានអន្តរជាតិ

ការវាយប្រហាររយៈពេល​ ១១យប់ជាប់ៗគ្នារបស់កងកម្លាំងអាមេរិក​ ផ្ដោតលេីការទប់ស្កាត់ឥទ្ធិពលអ៊ីរ៉ង់​ លេីច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក​ នៅថ្ងៃអង្គារបានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ជាយប់ទី១១​ ជាប់ៗគ្នា នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។

ការវាយប្រហារទាំងនេះ ត្រូវបានរចនាឡើងដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់​ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងមុននេះថា ទីក្រុងវ៉ាស៊ីនតោនមិនមានចំណាប់អារម្មណ៍ក្នុងការចរចាជាមួយអ៊ីរ៉ង់ទេ លុះត្រាតែទីក្រុងតេអេរ៉ង់​ ត្រៀមខ្លួនចូលរួមក្នុងអ្វីដែលលោកហៅថាការចរចា “មានអត្ថន័យ”។

យោធាអាមេរិក​ នឹងវាយប្រហារភ្នំ Pickaxe នៅកណ្តាលប្រទេសអ៊ីរ៉ង់ក្នុងពេល “ឆាប់ៗនេះ” លោកបាននិយាយ ដោយសំដៅទៅលើកន្លែងក្រោមដី​ ដែលមានកំពែងរឹងមាំមួយដែលទីក្រុងតេអេរ៉ង់​ បានប្រកាសទៅកាន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិក្នុងឆ្នាំ ២០២០ ជាទីតាំងនាពេលអនាគតនៃរោងចក្រផ្គុំម៉ាស៊ីនចម្រោះទំនើបមួយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top