ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ដាក់មេបញ្ជាការយោធា កំពូលអ៊ុយក្រែនថ្មី​ ក្នុងបញ្ជីប្រញ៉ាញ់របស់ខ្លួន

មូស្គូ៖ យោងតាមមូលដ្ឋានទិន្នន័យ របស់ក្រសួងមហាផ្ទៃរុស្ស៊ី ដែលត្រូវបានធ្វើបច្ចុប្បន្នភាព នៅថ្ងៃអង្គារ រុស្ស៊ី​ បានដាក់លោក Mykhailo Drapatyi អគ្គមេបញ្ជាការថ្មី នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងបញ្ជីចង់បានរបស់ខ្លួន​ មានន័យថា​ ជាផែនការតាមប្រញាញ់របស់ទីក្រុងម៉ូស្គូ។

ការផ្លាស់ប្តូរនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានប្រកាសតែងតាំងលោក Drapatyi ជំនួសលោក Oleksandr Syrsky ជាមេបញ្ជាការយោធាកំពូលរបស់ប្រទេស។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឧ្យដឹងថា ខ្លួនធ្លាប់បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងលោក Drapatyi ដោយចោទប្រកាន់លោកពីបទបញ្ជាប្រតិបត្តិការកងកម្លាំងរួមរវាងឆ្នាំ២០១៧ និង ២០១៩ ក្នុងអំឡុងពេលដែលកងកម្លាំងអ៊ុយក្រែន​ ត្រូវបានចោទប្រកាន់ថា​ បានធ្វើការវាយប្រហារដោយគ្រាប់ផ្លោងលើការតាំងទីលំនៅនៅក្នុងតំបន់ Donetsk និង Lugansk ដែលបណ្តាលឱ្យមនុស្ស ១៥៤នាក់ស្លាប់ ឬរងរបួស។

គួរបញ្ជាក់ថា​ លោក Drapatyi ពីមុនធ្លាប់បម្រើការជាមេបញ្ជាការកងកម្លាំងជើងគោកអ៊ុយក្រែន និងជាមេបញ្ជាការកងកម្លាំងរួម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top