ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ រំពឹងថា​ សង្គ្រាមជាមួយអ៊ីរ៉ង់​ នឹងបញ្ចប់ក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក

ឡុងដ៍៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោករំពឹងថាសង្គ្រាមជាមួយអ៊ីរ៉ង់​ នឹងបញ្ចប់នៅឆ្នាំនេះ ដែលអាចនឹងកើតឡើង បន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុង ពេលបំពេញទស្សនកិច្ចនៅប្រទេសអៀរឡង់ថា៖ «វានឹងបញ្ចប់ភ្លាមៗ បន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិ​ ហេីយតម្លៃប្រេងឥន្ធនៈ នឹងធ្លាក់ចុះយ៉ាងគំហុក»។

លោកបានលេីកឡេីងថា៖ «អ៊ីរ៉ង់​ ចង់បានកិច្ចព្រមព្រៀងមួយយ៉ាងខ្លាំង។ ពួកគេទាក់ទងមកជាប្រចាំ។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀង។ ពួកគេត្រូវតែធ្វើកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវមួយ។ ខ្ញុំនឹងមិនធ្វើកិច្ចព្រមព្រៀងណា​ដែលមិនល្អនោះទេ»។

កាលពីថ្ងៃទី ១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ ។ យោងតាមអនុស្សរណៈនោះ ប្រទេសទាំងពីរត្រូវបានកំណត់ឱ្យធ្វើការចរចាក្នុងរយៈពេល ៦០ ថ្ងៃ (ដែលបានបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា) ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែជោគវាសនានៃការចរចានេះនៅតែមិនច្បាស់លាស់ បន្ទាប់ពីមានការកើនឡើង នៃភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ៕

Most Popular

To Top