កីឡា
លោក អ៊ុក ចន្ថា៖ លើកទឹកចិត្តដល់ក្រុមអត្តពលិក ទាំងអស់បន្តការហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
ភ្នំពេញ៖ការប្រកួតកីឡាសិស្សមធ្យមសិក្សារាជធានីភ្នំពេញប្រចាំឆ្នាំសិក្សា ២០២១-២០២២នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃដោយគណៈកម្មការបច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភី លើ៦ប្រភេទកីឡាដូចជាប្រភេទកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់ និងវាយកូនឃ្លីលើតុ ដោយប្រភេទកីឡាទាំងនេះមានទាំងវិញ្ញាសាយុវជន-យុវនារី។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា គណៈកម្មការរៀបចំការប្រកួត និងកីឡាករ-កីឡាការិនី ទាំងអស់ បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកកីឡាដ៏ពិតប្រាកជាធាតុសំខាន់នៃសេចក្តីថ្លៃថ្នូរ...