ព័ត៌មានអន្តរជាតិ
សិង្ហបុរី ទើបតែទទួលបានគ្រាប់ថ្នាំព្យាបាល ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ជាលើកដំបូង
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា សិង្ហបុរីបានទទួលថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer ជាក្រុមដំបូងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់លេបចូលតាមមាត់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកជំងឺពេញវ័យដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ong Ye Kung បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាល...