ព័ត៌មានអន្តរជាតិ
ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅម៉ាឡេស៊ី មានជាង ៥៥០០ករណី និងស្លាប់ជិត ៥០នាក់
កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥០១ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ២,៦១៤,៤៨០ករណី នេះបើយោងតាមក្រសួងសុខាភិបាល។ ទិន្នន័យដែលបានចេញផ្សាយ =នៅលើគេហទំព័រ របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហាញថា ២៥ករណីថ្មីត្រូវបាននាំចូល ដោយ ៥៤៧៦ករណី គឺជាការចម្លងក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពដដែលបានឲ្យដឹងទៀតថា ការស្លាប់ថ្មីមានចំនួន ៤៥នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា...